ព័ត៌មានជាតិ
កម្ពុជា-វៀតណាមមានចំណងមិត្តភាព កាន់តែល្អប្រសើរ
![](https://www.kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-24_16-48-14-1.jpg)
មហាសន្និបាតអ្នកតំណាងទូទាំងប្រទេសលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៥/មករាដល់ថ្ងៃទី២/កុម្ភៈនៅរដ្ឋធានីហាណូយវៀតណាម។ នេះជាព្រឹត្តិការណ៍នយោបាយដែលមានសារសំខាន់បំផុតសម្រាប់ប្រជាជនវៀតណាមហើយរួមគ្នាពិនិត្យឡើងវិញនូវសមិទ្ធិផល ដែលវៀតណាមសម្រេចបានលើគ្រប់វិស័យពីនយោបាយ សេដ្ឋកិច្ច សន្តិសុខ ការពារជាតិ ទំនាក់ទំនងការបរទេសដល់វប្បធម៌-សង្គមនិងការអប់រំ។ មហាសន្និបាតសំគាល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់វៀតណាម ដើម្បីសំរេចគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសឧស្សាហកម្ម ទំនើបភាវូបនីយកម្មក្នុងឱកាសខួបលើកទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣កុម្ភៈ/ ២០៣០) ។
បក្សកុម្មុយនិស្តវៀតណាម – ទង់ជាតិនៃការរំដោះប្រទេសជាតិ និងជាកត្តាសំរេចរាល់ជ័យជំនះនៃបដិវត្តវៀតណាម
បើកទំព័រប្រវត្តិសាស្រ្តដ៏វីរភាពរបស់ជាតិ, ប្រជាជនវៀតណាមមានមោទនភាពចំពោះសមិទ្ធផលដ៏ធំធេងនៃបដិវត្តវៀតណាម ដែលភ្ជាប់ទងនឹងការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ ភាពជាក់ស្តែងនិងរស់រវើកនៃបដិវត្តវៀតណាមក្នុងរយៈពេល៩០ឆ្នាំកន្លងមក បានបង្ហាញថាការដឹកនាំត្រឹមត្រូវនិងភ្លឺស្វាងរបស់បក្សកុម្មុយនិស្តវៀតណាមគឺជាកត្តាឈានមុខ ដែលកំណត់រាល់ជ័យជំនះរបស់បដិវត្តវៀតណាម បានបង្កើតស្នាដៃដ៍អស្ចារ្យជាច្រើនក្នុងការរំដោះវៀតណាមពីសង្គ្រាមឈ្លានពានពីរ។ វៀតណាមពីប្រទេសទាសភាព,ក្រីក្រ,អន្ថយ,ហែកហួរដោយសង្គ្រាមបានក្លាយជាប្រទេសដែលមាន ចំណូលមធ្យម, ប្រជាជនរបស់ខ្លួនរស់នៅប្រកបដោយវិបុលភាព និងមានសុភមង្គលដោយបានបំពេញតួនាទី និងជំហររបស់ខ្លួននៅក្នុងតំបន់និងអន្តរជាតិ។
តាមរយៈដំណើរការដឹកនាំបដិវត្តបក្សកុម្មុយនិស្តវៀតណាមក៏ត្រូវបានបង្កើតឡើងនិងមានភាពចាស់ទុំដែលសក្ដិសមនឹងតួនាទី និងបេសកកម្មដឹកនាំបដិវត្តនិងការជឿទុកចិត្តនិងការរំពឹងទុករបស់ប្រជាជនវៀតណាម។ ការពិតនោះបញ្ជាក់ពីសច្ចធម៌មួយ៖នៅវៀតណាមមិនមានកម្លាំងនយោបាយណាក្រៅពីបក្សកុម្មុយនិស្តវៀតណាមដែលមានភាពក្លាហានគ្រប់គ្រាន់,ភាពវៃឆ្លាត,បទពិសោធន៍កិត្យានុភាពនិងសមត្ថភាពដឹកនាំប្រទេស។ ឆ្លងកាត់រាល់ការលំបាកនិងឧបសគ្គនានានាំបុព្វហេតុបដិវត្តវៀតណាមពីជ័យជំនះមួយដល់ជ័យជំនះមួយ។ ហើយនៅក្នុងដំណើរការនេះដែរបក្សកុម្មុយនិស្តវៀតណាមបានប្រមូលនិងទាញយកមេរៀនដ៏មានតម្លៃជាច្រើនដោយបង្កើតប្រពៃណីដ៏រុងរឿង។ វាជាប្រពៃណីនៃភាពស្មោះត្រង់គ្មានកំណត់ចំពោះផលប្រយោជន៍របស់ប្រទេសជាតិ និងវណ្ណៈគោលដៅខ្ជាប់ខ្ជួនឧត្តមគតិឯករាជ្យជាតិ ដែលផ្សារភ្ជាប់ជាមួយសង្គមនិយមដោយឈរលើមូលដ្ឋានម៉ាក្ស- លេនីននិយមនិងសតិអារម្មណ៍ហូជីមិញ។វាជាប្រពៃណីនៃការថែរក្សាឯករាជ្យភាព,ស្វ័យភាព,គ្រប់មធ្យោបាយ។ចាប់យកអនុវត្តនិងច្នៃប្រឌិតម៉ាក្សលេនីននិយមសំដៅទៅលើបទពិសោធអន្តរជាតិដើម្បីកំណត់ផ្លូវត្រូវនិងរៀបចំការអនុវត្តការងារបដិវត្តប្រកបដោយប្រសិទ្ធភាព។ វាជាប្រពៃណីនៃការស្និទ្ធស្នាលរវាងបក្ស និងប្រជាជនជានិច្ចកាលយកការបំរើប្រជាជនជាបុព្វហេតុនៃជីវិតនិងគោលដៅនៃការតស៊ូ។ វាជាប្រពៃណីនៃសាមគ្គីភាពឯកភាព,មានវិន័យដ៏តឹងរឹងដោយឈរលើគោលការណ៍នៃការធ្វើមជ្ឈការប្រជធិបតេយ្យ,ស្វ័យតិះទៀន,តិះទៀន និងស្រឡាញ់រាប់អានចំពោះសមមិត្ត។ វាជាប្រពៃណីនៃសាមគ្គីភាពអន្តរជាតិស្មោះត្រង់និងបរិសុទ្ធដោយផ្អែកលើគោលការណ៍និងគោលដៅដ៏ខ្ពង់ខ្ពស់។
ទំនាក់ទំនងជិតស្និទ្ធ និងគួរឱ្យទុកចិត្តរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សប្រជាជនកម្ពុជាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលរួមចំណែកដល់ការជំរុញទំនាក់ទំនងទ្វេភាគី និងជាកត្តាបង្កើតកម្លាំងចលកររបស់ប្រទេសទាំងពីរក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ។
ទោះបី ជាប្រទេសពហុបក្សចាប់តាំងពីការចាប់ផ្តើម (២៨ មិថុនា ១៩៥១) គណបក្សប្រជាជនកម្ពុជាបានអះអាងតួនាទីកាន់តែសំខាន់របស់ខ្លួន ជាមួយនឹងរាល់ជ័យជំនះនៃបដិវត្តកម្ពុជា។ ក្លាយជាគណបក្សនយោបាយតែមួយគត់ដែលមានសមត្ថភាពដឹកនាំប្រជាជនកម្ពុជាប្រយុទ្ធដើម្បីឯករាជ្យជាតិកសាងនិងអភិវឌ្ឍប្រទេសកម្ពុជា ដូចសព្វថ្ងៃនេះ។ ក្នុងចំណោមគណបក្សនយោបាយនានានៅជុំវិញពិភពលោកគណបក្សប្រជាជនកម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងស៊ីជម្រៅជាមួយបក្សកុម្មុយនិស្តវៀតណាម។
![](https://www.kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-25_08-50-15-1.jpg)
បក្សកុម្មុយនិស្តវៀតណាមបានក្លាយជាដៃគូសំខាន់មួយរបស់គណបក្សប្រជាជនកម្ពុជា។ បណ្តាញទំនាក់ទំនងរបស់បក្សត្រូវបានពង្រឹងនិងជំរុញឥតឈប់ឈរតាមរយៈយន្តការសហប្រតិបត្តិការ ដែលក្លាយជាគោលការណ៍ណែនាំសម្រាប់សកម្មភាពសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំង ២ ក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋាភិបាលមូលដ្ឋានជាពិសេសបណ្តាខេត្តជាប់ព្រំដែន។ ដូច្នោះហើយទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងនិងពង្រីកព្រមទាំង លើកកម្ពស់ក្នុងស្មារតីយោគយល់គ្នា គោរពឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីនៃប្រទេសទាំងពីរនិងរួមគ្នាឈ្នះៗ។
ទំនាក់ទំនងពិសេសរវាងគណបក្សកាន់អំណាចទាំងពីរប្រទេសទាំងពីរត្រូវបានបង្កើតឡើង ដោយការលះបង់ពលិកម្មជាច្រើនជំនាន់របស់កម្មាភិបាល, បក្ខជននិងអ្នកជំនាញការ (កងទ័ពស្ម័គ្រចិត្តវៀតណាម) ដែលបានលះបង់ដោយក្លាហានពី៤២ឆ្នាំមុន បានជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម (៧ មករា ១៩៧៩) ការពាររដ្ឋាភិបាលបដិវត្តវ័យក្មេងនិងតួនាទីគ្រប់គ្រងរបស់បក្ស។ ដោយចងចាំពីប្រវត្តិសាស្រ្តនាពេលកន្លងមកដើម្បីដឹងថានៅក្នុងពេលដ៏លំបាកណាក៏ដោយ រដ្ឋទាំងពីរតែងតែប្រកាន់ជំហររួមគ្នាជួយគ្នាទៅវិញទៅមកពីនោះមានជំនឿមុតមាំ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធប្រយុទ្ធការពាររាល់ការឃុបឃិតធ្វើឱ្យអន្តរាយដល់ទំនាក់ទំនងនៃបក្សទាំងពីរ, រដ្ឋាភិបាលទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ដើម្បីរួមចំណែកប្រកបដោយជោគជ័យនូវបុព្វហេតុនៃការកសាងនិងអភិវឌ្ឍន៍ជាតិនៃប្រទេស និងប្រជាជនទាំងពីរ។យើងកាន់តែជឿជាក់លើគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោហ៊ុនសែននឹងបន្តនាំប្រទេសកម្ពុជាជំនះរាល់ការលំបាកការប្រឈម និងទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើនធំជាងនេះទៅទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-25_08-50-04.jpg)
បន្តមាគ៌ាផ្លាស់ថ្មីប្រកបដោយភាពស៊ីជម្រៅ និងទូលំទូលាយដោយមានគោលនយោបាយពហុភាគីនីយកម្មធ្វើពិពិធកម្មនិងទំនាក់ទំនងពិសេសកាន់តែស៊ីជម្រៅជាមួយប្រទេសជិតខាងប្រពៃណី។ ជាមួយនឹងការត្រៀមបម្រុងយ៉ាងប្រុងប្រយ័ត្នក្រុមអ្នកដឹកនាំ ត្រូវបានបណ្តុះបណ្តាលតាមរយៈមុខតំណែងផ្សេងៗគ្នាជាច្រើន។ ដោយស្មារតីប្រជាធិបតេយ្យ ការច្នៃប្រឌិតនិងផ្លាស់ថ្មីមហាសន្និបាត XIII នៃបក្សកុម្មុយនិស្តវៀតណាម ប្រាកដជានឹងទទួលបានលទ្ធផលជាវិជ្ជមានជាច្រើនដោយឯកភាពបណ្តាបញ្ហាសំខាន់ៗជាច្រើន ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។
គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សមានសម្បទាទាំងគុណធម៌,ទេពកោសល្យនិងបេះដូងគ្រប់គ្រាន់អាចបន្តអភិវឌ្ឍប្រទេសវៀតណាម និងក្លាយជាដៃគូដែលមានការទទួលខុសត្រូវនៅក្នុងតំបន់និងពិភពលោក។ ជាពិសេសគោលនយោបាយការបរទេសខ្ជាប់ខ្ជួនរបស់បក្សកុម្មុយនីស្តវៀតណាម តែងតែយកចិត្តទុកដាក់និងធ្វើអស់ពីសមត្ថភាពដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជិតខាងល្អមិត្តភាពប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ប្រទេសវៀតណាមដែលមាននិរន្តរភាពយូរអង្វែងជាមួយនឹងកម្ពុជា រួមបន្តរីកចម្រើនដល់កំរិតពស់ថ្មីដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
អត្ថបទ៖ សហការី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព