ព័ត៌មានជាតិ
ទឹកទន្លេមេគង្គ ហក់ឡើង កាត់ផ្ដាច់ ស្ពានឫស្សីកោះប៉ែន
ការបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យស្ពានឫស្សីកោះប៉ែន ខេត្តកំពង់ចាម ត្រូវទឹកទន្លេមេគង្គជន់លិច ខណៈផ្នែកខាងលើទន្លេមេគង្គហក់ឡើង។ បច្ចុប្បន្ន ស្ពានឫស្សីកោះប៉ែន បានផ្អាកមិនឲ្យភ្ញៀវជាតិ-អន្តរជាតិ ដើរកម្សាន្តឆ្លងកាត់ឡើយ។

កាលពីយប់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ កម្ពស់ទឹកទន្លេមេគង្គកំពង់ចាម បានហក់ឡើងខុសរដូវ បណ្ដាលឲ្យស្ពានឫស្សីកោះប៉ែន ត្រូវខូចខាត និងកាត់ផ្ដាច់។

បើតាមការបញ្ជាក់ពីលោក ប៊ុន ដារ៉ា ម្ចាស់សហគមន៍វិនិយោគស្ពានឫស្សីកោះប៉ែន បានប្រាប់ឲ្យដឹងថា ស្ពានឫស្សីកោះប៉ែន កំពុងមានទឹកជន់លិច មិនអាចបើកឲ្យភ្ញៀវធ្វើដំណើរដើរឆ្លងកាត់កម្សាន្តបានឡើយ ព្រោះតួស្ពានចំកណ្ដាលត្រូវហូរផ្ដាច់ខ្លះហើយ។

លោកបញ្ជាក់ថា ចំពោះរមណីយដ្ឋានឆ្នេរខ្សាច់វិញ មានលក់ដូរកម្សាន្តធម្មតា ប៉ុន្តែភ្ញៀវទេសចរអាចធ្វើដំណើរតាមស្ពានថ្មកោះប៉ែនឆ្លងមកកាន់ឆ្នេរខ្សាច់វិញ៕
អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ






-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់