ព័ត៌មានជាតិ
លោក គួច ចំរើន ប្រាប់ពាណិជ្ជករថា ការវិនិយោគមានដើមទុនក្រោម ៥ លានដុល្លារ មិនចាំបាច់សុំសិទ្ធិវិនិយោគនៅ CDC ទេ
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ប្រសិនបើអាជីវករ ពាណិជ្ជករ ចង់វិនិយោគនៅខេត្តព្រះសីហនុ មិនចាំបាច់ទៅសុំសិទ្ធិវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នោះទេ ចំពោះការវិនិយោគមានដើមទុនក្រោម ៥ លានដុល្លារអាមេរិក គ្រាន់តែស្នើសុំមកអនុគណៈកម្មការវិនិយោគខេត្តជាការស្រេច។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាសភាពាណិជ្ជកម្ម និងអាជីវករក្នុងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ២០ មិថុនា លោកអភិបាលខេត្ត បានបន្តថា ដើម្បីធ្វើឲ្យខេត្តរីកចម្រើន ត្រូវធ្វើសិក្ខាសាលាផ្សព្វផ្សាយជូនដល់អ្នកវិនិយោគជាតិ-អន្តរជាតិ នៅខេត្តព្រះសីហនុ ចាប់ពីខែកញ្ញាតទៅ ជាឱកាសមួយដ៏ល្អសម្រាប់អ្នកវិនិយោគ។

លោកអភិបាលខេត្ត បានបន្តទៀតថា «យើងគួរតែផ្សព្វផ្សាយឲ្យបានទូលំទូលាយ ផ្ដល់ភាពងាយស្រួលដល់បងប្អូនអាជីវករ ពាណិជ្ជកររបស់យើង រួមចំណែកដល់ការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមកាន់តែល្អប្រសើរថែមទៀត សង្ឃឹមថា ពាណិជ្ជករ និងអ្នកវិនិយោគ បានស្វែងយល់បញ្ហានេះកាន់តែច្បាស់ និងមានទំនុកចិត្តឈានទៅរកជោគជ័យសម្រាប់យើងទាំងអស់គ្នា»។

លោកអភិបាលខេត្ត បានបន្ថែមថា ប្រសិនបើ អាជីវករ ពាណិជ្ជករ ចង់វិនិយោគនៅខេត្តព្រះសីហនុ មិនចាំបាច់ទៅសុំសិទ្ធិវិនិយោគនៅ CDC នោះទេ ចំពោះការវិនិយោគមានដើមទុនក្រោម ៥ លានដុល្លារអាមេរិក គឺ គ្រាន់តែស្នើសុំមក អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ នឹងផ្ដល់ភាពងាយស្រួលផ្នែករដ្ឋបាលសម្រាប់អ្នកវិនិយោគនៅខេត្តព្រះសីហនុ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុមកដល់ពេលនេះ នៅតែជាគោលដៅចាប់អារម្មណ៍យ៉ាងសំខាន់សម្រាប់វិនិយោគ ដោយសាររាជរដ្ឋាភិបាលបានរៀបចំផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងក្រោមការគាំទ្របច្ចេកទេសពីវិទ្យាស្ថាន ស៊ិនជិន (ប្រទេសចិន) ដែលឈានស្ទើរទៅបញ្ចប់ការរៀបចំផែនការមេ នៅតែរង់ចាំការសម្រិតសម្រាំង ពិនិត្យសម្រេចចុងក្រោយ និងសុំការគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការប៉ុណ្ណោះ។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា «បច្ចុប្បន្នមានអ្នកវិនិយោគកំពុងចាប់យកឱកាសធ្វើការវិនិយោគប្រមូលផ្ដុំចំនួន ៣ នៅខេត្តរបស់យើងមានដូចជា ក្រុមហ៊ុនមួយកំពុងបានរៀបចំកែលម្អតារាងវាយកូនគោល នៅតំបន់រាម នៅខាងមុខទីលានតេជោ កំពុងរៀបចំបើកការដ្ឋានសាងសង់រួមមានដូចជា សណ្ឋាគារ ខុនដូរ ផ្សារ សួនចិញ្ចឹមត្រី ហើយគម្រោងនេះគ្រោងបើកការដ្ឋាននៅចុងឆ្នាំ ២០២៣ ខាងមុខនេះ ហើយមានផ្សារមួយទៀតក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ថ្មីមួយ ហើយក៏ជាការលើកមុខមាត់ខេត្តព្រះសីហនុផងដែរ»។
លោកអភិបាលខេត្ត បានបន្ថែមថា សភាពាណិជ្ជកម្មមានភារកិច្ចក្នុងការធ្វើទំនាក់ទំនងជាមួយវិនិយោគ និងត្រូវដឹងអំពីចំនួន និងគោលបំណងគោលដៅវិនិយោគថ្មីប៉ុន្មាន ចាស់ប៉ុន្មានដែលកំពុងបន្តរកស៊ីនៅខេត្ត។ បើសភាពាណិជ្ជកម្មគ្រប់គ្រងបញ្ហាទាំងនេះបាន ធ្វើឲ្យស្ថានភាពអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត យើងមានលទ្ធភាពចែករំលែកព័ត៌មានល្អៗដល់អ្នកវិនិយោគ ហើយរដ្ឋបាលខេត្តលើកទឹកចិត្ត និងគាំទ្រដល់អ្នកវិនិយោគដែលមានបំណងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?