Connect with us

ព័ត៌មានជាតិ

KOICA-WITHHEBRON បណ្ដុះបណ្ដាលអំពីការពង្រឹងសមត្ថភាព​សម្រាប់បុគ្គលិកសុខាភិបាល នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហេប្រុន

បានផុស

នៅ

WITHHEBRON ថ្មីៗ​នេះ បាន​ធ្វើ​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​សម្រាប់​អ្នកជំនាញ​ថែទាំ​សុខភាព​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ហេប្រុន កាលពី​ថ្ងៃ​សៅរ៍ ទី ១០ ខែ​មិថុនា ឆ្នាំ ២០២៣។

ការ​បណ្ដុះបណ្ដាល​លើក​កម្ពស់​សមត្ថភាព​នេះ ជា​វគ្គ​ទី​ពីរ បន្ទាប់ពី​វគ្គ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ គឺជា​ផ្នែក​មួយ នៃ”គម្រោង​ពង្រឹង​សមត្ថភាព​ការពារ និង​ត្រួតពិនិត្យ​មេរោគ​នៅ​កម្ពុជា​” ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៣។

លោកវេជ្ជបណ្ឌិត Yong Don Lee ធ្វើបទបង្ហាញស្ដីពី Hypertension of Adrenal Origin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គ​បណ្ដុះបណ្ដាល​ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ហេ​ប្រុ​ន បាន​ទាក់ទាញ​អ្នកចូលរួម​សរុប​ចំនួន ៣៤ នាក់។ ក្រៅពី​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ហេ​ប្រុន ព្រឹត្តិការណ៍​នេះ​ក៏​មាន​ការ​ចូលរួម​ពី​វេជ្ជបណ្ឌិត​មកពី​មន្ទីរពេទ្យ​ផ្សេង​ទៀត​ដូចជា មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ាយ មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព និង​មន្ទីរពេទ្យ Hope ព្រមទាំង​និស្សិត​ពេទ្យ​ផង​ដែរ។ សហគមន៍​សុខាភិបាល​ក្នុង​តំបន់​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​វគ្គ​បណ្ដុះបណ្ដាល​នេះ។

សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ក្នុងស្រុក(១)
សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ក្នុងស្រុក (២)

វគ្គ​បណ្ដុះបណ្ដាល​មាន​ប្រធានបទ​ចំនួន​ប្រាំមួយ ៖ (១) Hypertension of Adrenal Origin (២) Acute Coronary Syndrome (៣) Standard Care in Diabetes (៤) Acute Cough in Children (៥) Thalassemia (៦)Healthcare Associated Infection: Case Review ។ វាគ្មិន​កិត្តិយស​រួមមាន​លោក​វេជ្ជបណ្ឌិត Yong Don Lee និង​លោក​វេជ្ជបណ្ឌិត Ryu Kyu Hyung បេសកជន​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ហេ​ប្រុន លោក​វេជ្ជបណ្ឌិត Seo Jeong-ho មកពី KOICA និង​លោក​វេជ្ជបណ្ឌិត Ethan Helm សាស្ត្រាចារ្យ​រង​ផ្នែក​រោគ​សរីរវិទ្យា នៃ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល។ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ហេ​ប្រុន គ្រោង​នឹង​បន្ត​បើក​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព ដែល​ជា​ផ្នែក​មួយ នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ត​របស់​ខ្លួន ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា។

រូបថតជាក្រុម បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាល

* មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ហេ​ប្រុ​ន (HMC) បានចាប់ផ្តើម​នៅ​ឆ្នាំ ២០០៧ ជាមួយ​នឹង​ការ​បើក​គ្លីនិក​ឥត​គិត​ថ្លៃ​មួយ​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ វា​ជា​មន្ទីរពេទ្យ​ដែល​ព្យាបាល​អ្នកជំងឺ​ប្រហែល ៦០,០០០ នាក់ ជា​រៀងរាល់​ឆ្នាំ ដោយ​មាន​គ្រែ​អ្នក​ជំងឺ​ចំនួន ១០០ បន្ទប់​វះកាត់​ចំនួន ៣ និង​បន្ទប់​ព្យាបាល​ជំងឺ​ចំនួន ១២ ព្រមទាំង​ផ្ដល់​ការ​វះកាត់​ជំងឺ​បេះដូង និង​មហារីក។ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ហេ​ប្រុន ខិតខំ​គាំទ្រ​ដល់​សុខភាព​អ្នកជំងឺ​ក្រីក្រ ដោយ​ប្រតិបត្តិការ​ការ​វះកាត់​នៅ​ប្រទេស​កូរ៉េ ដោយ​បាន​អញ្ជើញ​គ្រូពេទ្យ​វះកាត់ និង​ជួយ​ដល់​កុមារ​ដែល​ត្រូវការ​ការវះកាត់​បេះដូង តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បុគ្គលិក​ពេទ្យ នៃ​ប្រទេស​កូរ៉េ និង​កម្ពុជា។ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ហេ​ប្រុន ក៏បាន​រួមចំណែក​ដល់​ការ​បណ្ដុះបណ្ដាល​គ្រូពេទ្យ​ជំនាញ ផ្នែក​វេជ្ជសាស្ត្រ​ប្រកប​ដោយ​និរន្តរភាព នៃ​ប្រទេស​កម្ពុជា តាមរយៈ​ប្រតិបត្តិការ នៃ​មហាវិទ្យាល័យ​គិលានុបដ្ឋាយិកា និង Residency Program។

* WITHHEBRON ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូល ប្រទេស​កូរ៉េខាងត្បូង គឺជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ដែល​គាំទ្រ​ជា​ប្រព័ន្ធ​ដល់​ប្រតិបត្តិការ និង​សកម្មភាព​របស់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ហេ​ប្រុន Hebron នៅ​កម្ពុជា ដែល​ផ្ដល់​ការ​ព្យាបាល អាហារូបករណ៍ និង​ការ​គាំទ្រ​ផ្នែក​ថែទាំ​សុខភាព​ក្នុង​ស្រុក​សម្រាប់​សហគមន៍​ដែល​ខ្វះខាត​នៅ​ជុំវិញ​ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម