ព័ត៌មានជាតិ
ពលករ៣៧នាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃ
ពលករខ្មែរ ដែលត្រឡប់មកថៃចំនួន៣៧នាក់ទៀតហើយ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅព្រឹកនេះ។
តាមការអះអាងរបស់លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឲ្យដឹង នៅព្រឹកនេះថា ពលករមកពីប្រទេសថៃចំនួន ៣៧នាក់ ស្រី១៦នាក់ បានចូលធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យមង្គលបូរី ក្នុងនោះក្រុមគ្រូពេទ្យធ្វើការពិនិត្យ លើកទី១ លើកទី២ និងលើកទី៣ គ្រប់១៤ថ្ងៃ ហើយបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដែលក្នុងនោះមានខេត្តត្បូងឃ្មុំ ស្ទឹងត្រែង ព្រៃវែង សៀមរាប ពោធិ៍សាត់ និងខេត្តបាតដំបង នៅព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដោយដឹកតាមរថយន្តកងទ័ព។
លោកលោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នេះជាជោគជ័យមួយយ៉ាងធំ សម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គ្រូពេទ្យជាប់កិច្ចសន្យា និងក្រុមគ្រូពេទ្យក្រមខ័ណ្ឌ និងអង្គភាពទាំង ៣មាន កម្លាំងអាវុធហត្ថ នគរបាល និង ទាហាន ខិតខំប្រឹងប្រែង មើលការខុសត្រូវទាំងថ្ងៃទាំងយប់ មិនឲ្យពលករទាំងអស់ចេញដើររហេតរហូត គឺនៅក្នុងបន្ទប់ចំនួន១៤ថ្ងៃ រហូតដល់ពលករទាំង៣៧នាក់សំងំរស់នៅក្នុងបន្ទប់បានរហូតដល់ទៅ១៤ថ្ងៃ ដែលត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ។ ក្នុងនោះលោកលោកលោក រ័ត្ន ដាស៊ីណង់បានធ្វើការផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ពេលត្រឡប់ទៅផ្ទះវិញ ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត និងត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ហើយបើមានអាការៈមិនស្រួលត្រូវទាក់ទងទៅកាន់ក្រុមគ្រូពេទ្យជាបន្ទាន់។
ជាមួយគ្នានេះ លោកបានឲ្យក្រុមការងារ កងកម្លាំងចម្រុះស្រុក ក៏បានធ្វើការត្រូវពិនិត្យ និងរៀបចំចាត់ចែងដឹកជញ្ជូនបងប្អូនពលករឲ្យបានត្រឡប់ទៅកាន់លំនៅឋានតាមបណ្តាខេត្តស្រុកនានាតាមរយៈរថយន្តដឹកជញ្ជូនកងទ័ព ផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ កុំឆ្ងល់! បើឃើញសាឡង់កណ្តាលទន្លេមុខជ្រោយចង្វា អាជ្ញាធរចេញមកបញ្ជាក់ហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង