ព័ត៌មានជាតិ
សន្លឹកឆ្នោតមួយសន្លឹករបស់ពលរដ្ឋ អាចនាំមកនូវសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ
កែប ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងប្រព្រឹត្តិនៅថ្ងៃទី២៣ ខែកក្កដា ២០២៣ខាងមុខនេះ ពោលគឺសន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូនប្រជាពលរដ្ឋ អាចនាំមកនូវសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គម។

នេះជាការលើកឡើងរបស់ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយបងប្អូនពលរដ្ឋជាង៣០០គ្រួសារ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ។

ពលរដ្ឋទាំង៣០០គ្រួសារ ដែលជួបការលំបាក និងខ្វះខាតទាំងនោះមកពីភូមិចំនួន៥ មានភូមិពងទឹក អំពេង អង្កោល ទួលសាងាំ និងកោះសោម ស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោកជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី ក៏បាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងភូមិទាំង៥ខាងលើ ក៏ដូចជាទូទាំងខេត្តផងដែរ និងថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន និងចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។
លោកបានសង្កត់ធ្ងន់ថា សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូន គឺនាំមកនូវសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គម ការកសាងធនធានមនុស្ស ផ្លូវថ្នល់ អគ្គិសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ ផ្សារលក់ដូរ ព្រមទាំងវិស័យពុទ្ធចក្រ និងអាណាចក្រផងដែរ ហេតុនេះហើយ សូមឱ្យបងប្អូនទាំងអស់ខិតខំបន្តថែរក្សា នៅការអភិវឌ្ឍនេះឱ្យរីកចម្រើនតទៅមុខទៀត។

លោកអភិបាលខេត្តបន្តថា ដោយសារតែសន្តិភាពទើបយើងទាំងអស់គ្នាមានឱកាសជួបជុំសំណេះសំណាល សួរសុខទុក្ខគ្នាទៅវិញ ទៅមក ជាក់ស្តែងដូចក្នុងពេលនេះគឺយើងទាំងអស់ មានសេរីភាពក្នុងការជជែកគ្នាដោយមិនមានភាពភ័យខ្លាចអ្វីឡើយ នេះក៏ដោយសារតែការដឹកនាំត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានតសូ លះបង់ ហើយរក្សាបាននៅស្ថិរភាព នយោបាយ សន្តិសុខក្នុងសង្គមជាតិទាំងមូល ដូចនេះហើយ សូមបងប្អូនទាំងគ្នាត្រូវរក្សានៅសន្តិភាពនេះឱ្យបានគង់វង្ស។

លោកបញ្ជាក់ថា យើងជ្រើសរើសត្រូវទើបយើងមានសន្តិភាព យើងមានសន្តិភាព ទើបយើងមានអ្វីៗគ្រប់យ៉ាង៕
ដោយ ៖ សឹង រ៉ាត់











-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ