ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ទទួលជំនួយឧបត្ថម្ភពីសមាគមស្បែកជើងកម្ពុជា ដើម្បីជួយសង្គ្រោះពលរដ្ឋ
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានដឹកនាំអនុប្រធាន និងគណៈកម្មការសមាគម ជួបសម្ដែងការគួរសមជាមួយ លោក ហ៊ុន ម៉ាណែត ដោយនាំយកអំណោយរបស់សមាគមរួមមាន មី២១៦៦កេស ទឹកបរិសុទ្ធ៦០០កេស និងស្បែកជើង២០០កេស ជូនដល់កងទ័ពជើងគោក។

ក្នុងនោះ ដើម្បីចូលរួមចំណែកជួយដល់កងទ័ពជើងគោកក្នុងយុទ្ធនាការដោះស្រាយការងារជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស ដែលកំពុងរងគ្រោះដោយទឹកជំនន់។

លោកប្រធានសមាគម បានលើកឡើងថា ដោយមើលឃើញយុទ្ធនាការជួយជនរងគ្រោះដោយសារទឹកជំនន់រហ័សទាន់ពេលវេលា ក្រោមការដឹកនាំរបស់មេបញ្ជាការកងទ័ពជើងគោក សមាគម ព្រមទាំងអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា បានចូលរួមចំណែកឧបត្ថម្ភគាំទ្រចំពោះកងទ័ព ដើម្បីជួយសង្គ្រោះប្រជាជនឲ្យបានទាន់ពេលវេលា។ លោកបន្តថា នេះគឺជាទឹកចិត្ត និងការថ្លែងអំណរគុណរបស់សមាគមស្បែកជើងកម្ពុជា ចំពោះកងទ័ព ដែលតែងតែឃើញកងទ័ពនៅជួរមុខជានិច្ច និងតែងចុះជួយសង្គ្រោះប្រជាពលរដ្ឋរាល់ពេលមានគ្រោះមហន្តរាយផ្សេងៗ។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្រដ៏ថ្លៃថ្លាបំផុតចំពោះ លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងគណៈកម្មការទាំងអស់ដែលបានចូលរួមឧបត្ថម្ភអំណោយជួយដល់កងទ័ព ដើម្បីសង្គ្រោះប្រជាជននៅក្នុងគ្រាដ៏លំបាកនេះ៕



អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី