Connect with us

ព័ត៌មានជាតិ

លក្ខខណ្ឌមួយចំនួនដែលអាចក្លាយជាមន្រី្តជំនាញកសិកម្មឃុំ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានឲ្យដឹងថា មន្រី្តជំនាញកសិកម្មឃុំ ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាល ចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយត្រូវតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រកសិកម្ម ឬក៏អ្នកដែលមានបទពិសោធន៍ខាងកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ មានប្រសាសន៍ថា គោលនយោបាយកសិកម្មរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី ៧ គឺនឹងដាក់ពង្រាយមន្រ្តីជំនាញកសិកម្មឲ្យបានគ្រប់ឃុំ ដើម្បីបម្រើកសិករ និងលើកស្ទួយនិរន្តរភាពកសិកម្ម។

លោកបណ្ឌិត យ៉ង សាំងកុមារ បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន «កម្ពុជាថ្មី» ថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី ៧ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ជាសេនាធិការរៀបចំមន្រី្តជំនាញកសិកម្មឃុំនៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់ការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។ លោកថា កន្លងមកមានតែមន្រ្តីជំនាញកសិកម្ម ទៅតាមសាលាស្រុក ឬការិយាល័យស្រុក តែប៉ុណ្ណោះ។

លោកបណ្ឌិត បានឲ្យដឹងបន្តថា យោងតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន និងលោក ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម គឺជំហានដំបូងក្រសួងបានរៀបចំមន្រ្តីសម្របសម្រួលកសិកម្ម នៅតាមស្រុកជើងព្រៃ ចំនួន ១០ឃុំជាគំរូ និងទុកជាបទពិសោធន៍ ឬមេរៀន ដើម្បីឈានទៅដល់ការពង្រើកមន្រី្ដជំនាញកសិកម្ម ដាក់ទៅតាមភូមិ ឃុំដទៃទៀតឲ្យបានទូទាំងប្រទេស ក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧។

លោកបណ្ឌិត យ៉ង សាំងកុមារ បានបន្ថែមថា «និស្សិតស្ម័គ្រចិត្ត និងមន្រ្តីជំនាញកសិកម្ម ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយមន្រ្តីទាំងនោះ ត្រូវតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រ ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្ម (ព្រែកលៀប) និងសាកលវិទ្យាល័យកសិកម្មកំពង់ចាម ឬជ្រើសរើសអ្នកដែលមានបទពិសោធន៍ខាងកសិកម្ម នៅតាមមូលដ្ឋានស្រាប់»។ ចំណែកប្រាក់ឧបត្ថម្ភគាំទ្រ សម្រាប់មន្រ្តីទាំងនោះ គឺរៀបចំដូចទៅនឹង ប្រាក់បៀវត្សរបស់គ្រូបង្រៀននៅតាមស្ថាប័នរដ្ឋ។

លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ដែរថា មន្រ្តីជំនាញកសិកម្មទាំងអស់ បន្ទាប់ពីឆ្លងការបណ្ដុះបណ្ដាលរួចរាល់ហើយ ត្រូវបញ្ជូនឲ្យទៅបម្រើការតាមមូលដ្ឋានឃុំនៅទូទាំងប្រទេស។ ចំពោះការងាររបស់មន្រ្តីជំនាញកសិកម្ម គឺត្រូវចេះជួយសម្រួលដល់ការងារប្រជាពលរដ្ឋ ដូចជា៖ ផ្នែកបច្ចេកទេស កសិកម្ម ការប្រើប្រាស់ជី និងការកែឆ្នៃជីធម្មជាតិ ជៀសវាងការនាំចូលជីគីមីពីប្រទេសជិតខាង។

ម្យ៉ាងទៀត នៅពេលប្រជាកសិករជួបបញ្ហាតម្លៃទិន្នផលកសិកម្មធ្លាក់ចុះ គឺមន្រ្តីជំនាញកសិកម្មឃុំ ត្រូវមានតួនាទីបង្រៀន​ និងពន្យល់ប្រជាកសិករឲ្យចេះប្រមូលផ្ដុំគ្នាជាសមាគម ឬបង្កើតជាក្រុមមួយ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាមួយគ្នា។

សូមជម្រាបថា ការដាក់មន្ត្រីជំនាញកសិកម្មឃុំចំនួន ១០ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម គឺជាដំណើរការសាកល្បង និងជាគំរូមួយ ដើម្បីឈានទៅដល់ការពង្រើកបន្ថែមនៅឃុំផ្សេងៗទៀត និងឲ្យបានទូទាំងប្រទេស៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
អ្នកនាំពាក្យ
ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកនាំពាក្យអំពាវនាវពលរដ្ឋបរិភោគទឹកឲ្យបានច្រើន និងចំណីអាហារមានអនាម័យពេលអាកាសធាតុក្តៅខ្លាំងចៀសវាងកើតជំងឺផ្សេងៗ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ត្រាំ ព្រមាននិងផ្តាំផ្ញើពាក្យប៉ុន្មានម៉ាត់ទៅ ពូទីន ដែលនៅតែគឃ្លើនវាយប្រហារទីក្រុង កៀវ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៥៣ នាទីutes មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ១៨ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម