ព័ត៌មានជាតិ
បានជំនួយពីចិន គ្រោងសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ថ្មីមួយទៀត មួយថ្ងៃអាចចម្រោះទឹកកខ្វក់បានជាង ៨ ម៉ឺនម៉ែត្រគីប
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហាញពីគម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកខ្វក់នៅក្រុងព្រះសីហនុ ដែលមានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានជាង ៨ ម៉ឺនម៉ែត្រគូបមួយថ្ងៃ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ដោយសារល្បឿនយ៉ាងលឿននៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ តម្រូវឲ្យអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ច្រើនថែមទៀត។
លោកថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី ២ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណសម្រាប់ការវិនិយោគ ធុរកិច្ច ឧស្សាហកម្ម និងទេសចរណ៍។
បើតាមលោក ស៊ុន ចាន់ថុល ពីដើមស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងព្រះសីហនុដែលសាងសង់នៅលើទំហំដីជាង ១៦ ហិកតាមានសមត្ថភាពចម្រោះទឹកកខ្វក់បានត្រឹម ៧ ០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងបានបង្កើនសមត្ថភាពពី ៧ ០០០ ម៉ែត្រ ទៅ ៣០ ០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ។ តាមរយៈជំនួយឥតសំណងពីរដ្ឋាភិបាលចិន ក្រសួងកំពុងសិក្សាលម្អិតលើការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកខ្វក់ថ្មីមួយទៀតនៅក្រុងព្រះសីហនុ។
«យើងបានឯកភាពគ្នារួចហើយ កំពុងសិក្សាលម្អិតនិងជ្រើសរើសក្រុមហ៊ុនសាងសង់។ ជំហានទីមួយសមត្ថភាពបាន ៤ ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ និងជំហានទី ២ បាន ៤ ម៉ឺនម៉ែត្រគីបទៀត។ កន្លែងហ្នឹងអាចធ្វើបាន ១៦០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ»។
បច្ចុប្បន្នខេត្តព្រះសីហនុមានស្ថានីយប្រព្រឹត្តិកម្មទឹកខ្វក់ ២ កន្លែង ខណៈស្ថានីយប្រព្រឹត្តិកម្មទឹកខ្វក់ទី ៣ កំពុងដាក់ឲ្យដំណើរការសាកល្បង។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២00 ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី ៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ចំណែកឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២,៦៩០ហិកតា ស្ថិតក្នុងសង្កាត់ លេខ៤។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំងបី បានរួមចំណែកកាត់បន្ថយការហូរចូលទឹកកខ្វក់ចូលក្នុងសមុទ្របានជាង ៧០ ភាគរយជាមួយនឹងបរិមាណសរុប ៣២ ៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈខេត្តព្រះសីហនុមានទឹកកខ្វក់ប្រមាណ ៥ ០០០០ ម៉ែត្រគូបក្នុង១ថ្ងៃ។
ក្នុងការបង្ហាញពីសមិទ្ធផលរយៈពេល ៥ ឆ្នាំ របស់ក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រៅពីការងារសាងសង់ផ្លូវស្ពាន ក្រសួងបានចូលរួមក្នុងការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់បច្ចុប្បន្នបាន ១២ កន្លែង លើ ១១ ខេត្ត និងទីលានចាក់សម្រាមបានចំនួន ៧ កន្លែង លើទីក្រុងធំៗ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ