ព័ត៌មានជាតិ
រដ្ឋមន្ត្រី ផ្ដល់អាហារូបករណ៍ ១០០% ប្រសិន គ្រូក្នុងឃុំរកាអារ ចង់បន្តសិក្សាថ្នាក់ឧត្ដម
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្ដល់អាហារូបករណ៍ ១០០ ភាគរយ ជូនលោកគ្រូអ្នកគ្រូបង្រៀននៅ ឃុំរកាអារ ខេត្តកំពង់ចាម។ នេះតាមការផ្ដល់ព័ត៌មានពី ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។

ការប្រកាសនេះ ធ្វើឡើង ក្នុងឱកាសរដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ ក្នុងឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ដែលក្នុងនោះរួមមានវត្តមាន ថ្នាក់ដឹកនាំ ប្រធានមន្ទីរ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូជាច្រើនរូប។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអភិវឌ្ឍការអប់រំនៅស្រុកកងមាស ក៏ដូចការអភិវឌ្ឍការអប់រំទូទាំងប្រទេស ត្រូវចាប់ផ្តើមពីកុមារតូច ក្នុងនោះលទ្ធផលដែលទទួលបានក្នុងការធ្វើកំណែទម្រង់វិស័យអប់រំដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព ហើយឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគកាន់តែច្រើន បង្កើនការងារ និងប្រាក់ចំណូលដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា ជាក់ស្តែងនៅក្នុងស្រុកកងមាស មានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាង ៩៦ ភាគរយ ព្រមទាំងទទួលបានអាហារូបករណ៍ទៅសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាជាង ១ ០០០ នាក់។ មិនតែប៉ុណ្ណោះ ប្រសិនបើ លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅក្នុងឃុំរកាអារ មានបំណងបន្តការសិក្សាកម្រិតឧត្តមសិក្សានៅរាជធានីភ្នំពេញ បណ្ឌិតសភាចារ្យ នឹងផ្តល់ជូនអាហារូបករណ៍ ១០០ ភាគរយ។

បណ្ឌិតសភាចារ្យ មានប្រសាសន៍បន្តទាក់ទងលើការកំណត់អាទិភាពចំនួន ៨ សម្រាប់វិស័យអប់រំ ១. ការបន្តធ្វើកំណែទម្រង់សាលារៀន ២. កំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ៣. ការអប់រំបែបឌីជីថល ៤. ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៥. ការលើកកម្ពស់សុខភាពសិក្សា ៦. ការអប់រំសិស្ស និងយុវជនឱ្យក្លាចជាពលរដ្ឋល្អ ៧. ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៃគ្រឹះស្ថានឧត្តមសិក្សា និង ៨. ការពង្រឹងប្រព័ន្ធអប់រំ។

គួរបញ្ជាក់ថា ក្នុងឱកាសសំណេះសំណាលនេះ ក៏មានការប្រគល់កាតាប ប៊ិច និងសៀវភៅ ជាពិសេសកុំព្យូទ័របន្ទះចំនួនបាន ១០ គ្រឿង សម្រាប់ជាជំនួយដល់ការងារ ការរៀន និងបង្រៀនតាមបែបឌីជីថលរួមមាន៖ អនុវិទ្យាល័យ ព្រែកលីវ ចំនួន ៤ គ្រឿង, សាលាបឋមសិក្សា ព្រែកលីវ ចំនួន ២ គ្រឿង, សាលាបឋមសិក្សា ហ៊ុន សែន ស្វាយស្រណោះ ចំនួន ២ គ្រឿង និង សាលាបឋមសិក្សា ហ៊ុន សែន រកាអារ ចំនួន ២ គ្រឿង៕





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ