Connect with us

ព័ត៌មានជាតិ

Update៖ គម្រោង​សង់​ស្ពានថ្មី​កាត់ទន្លេ​បាសាក់​ពីព្រែកប្រា​ មក​ចាក់អង្រែក្រោម​ មាន​ជម្រើស​ពីរ

បានផុស

នៅ

​​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ​ដែល​ស្ថិតនៅ​ចន្លោះ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​នឹង​ស្ពាន​ព្រែក​សំរោង​ ត្រូវ​បាន​អាជ្ញាធរ​បង្ហើប​ឲ្យ​ដឹង​ថា​ អាច​ជ្រើស​រើស​យក​គម្រោង​មួយ ​ក្នុងចំណោម​គម្រោង​​ចំនួនពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រភពពី​លោក ជា សុ​ខៃ ចៅសង្កាត់​ចាក់អង្រែ​ក្រោម​ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែ​មករា​នេះ​ថា តាម​ការ​លើក​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ​ ដែល​លោក​បាន​ចូលរួម​ប្រជុំ​ផ្ទាល់​ ​គម្រោង​ទី​១​ គឺ​ចំ​ស្តុ​ប​ចរាចរណ៍​វត្ត​ចាក់​អង្រែ​ក្រោម​ជាប់​នឹង​ក្រុមហ៊ុន​ឧកញ៉ា ថោង សារ៉ាត់ ៩៩៩​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ស្ថិត​ក្នុង​ភូមិ​ទួល​រកា​និង​ភូមិ​ទួល​រកា​១​ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។ គម្រោង​ទី​២​ គឺ​ចំ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ចាក់​អង្រែ​ក្រោម​ ផ្លូវជាតិ​លេខ​២​ ក្នុងភូមិ​ព្រែក​តា​ឡុង​២​ សង្កាត់​ចាក់អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដែល​គម្រោង​ទាំង​ពីរនេះ​ គឺ​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ចាក់​អង្រែ​ក្រោម​ទាំងអស់​។

​ដោយឡែក​ប៉ែក​ខាងកើត​ទន្លេបាសាក់​វិញ​ គឺ​ក្នុង​សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ ដែល​គម្រោង​ទី​១​ជាប់​ស្តុ​ប​ចរាចរណ៍​វត្ត​ចាក់អង្រែ​ក្រោម​នោះ​ គឺ​ចំ​ភូមិ​ព្រែ​កតា​ពៅ​ម្តុំ​ភូមិ​ជនជាតិ​ខ្មែរ​ឥស្លាម​ព្រែកប្រា ​ប៉ុន្តែ​គម្រោង​ទី​១​អាច​ខកខាន​ ដោយសារ​កម្ពស់​ស្ពាន​ខ្ពស់​ជាង​វិហារ​វត្ត​ចាក់អង្រែ​ក្រោម​ពេក​។ ​ដូច្នេះ​អាច​យក​គម្រោង​ទី​២​វិញ​ គឺ​ស្ថិតនៅ​ចំ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ចាក់​អង្រែ​ក្រោម​និង​ស្នាក់​ការ​ភូមិបាល​ខណ្ឌ​មានជ័យ​ ឆ្លង​មក​ភូមិ​អូរអណ្តូង​សង្កាត់​ព្រែកប្រា ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ឆ្ពោះ​ទៅ​រក​ដី​ក្រុមហ៊ុន​ឧកញ៉ា ហេង លី ព្រែកប្រា​។

​ប្រជាពលរដ្ឋ​​ចង់បាន​គម្រោង​ស្ពាននេះសាងសង់​បាន​ឆាប់ៗ ​ខ​ណៈ​ទីតាំង​មួយ​ចំនួន​ក្នុង​គម្រោង​ដែល​ប៉ះពាល់ មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ទេរ​សិទ្ធិ​ព្រោះ​រង់ចាំ​ការសម្រេច​ពី​គណៈកម្មការ​នៃ​សាលា​រាជធានី​ភ្នំពេញ​ កំណត់​ព្រំ​ច្បាស់លាស់​សិន​។

សាលា​រាជធានីភ្នំពេញ បាន​ដាក់គម្រោង​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់​ ចន្លោះ​ពី​ស្ពាន​ព្រះមុនីវង្ស និង​ស្ពាន​ព្រែក​សំរោង​ ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍ឲ្យ​បាន​ប្រសើរ​ឡើង​នៅ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក៏ដូចជា​ផ្លូវជាតិ​លេខ​១។ ​គម្រោង​បើកការដ្ឋាន​សាងសង់​ស្ពាន​នេះ មិនទាន់​កំណត់​នឹងត្រូវ​សាងសង់​នៅពេលណា​ឲ្យ​បាន​ច្បាស់លាស់​នោះទេ៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​កុំឆ្ងល់! បើ​ឃើញសាឡង់​​កណ្តាល​​ទន្លេមុខជ្រោយ​ចង្វា អាជ្ញាធរ​ចេញ​មក​បញ្ជាក់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៦ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម