Connect with us

ព័ត៌មានជាតិ

កម្ពុជា អាចក្លាយជាប្រទេសអភិវឌ្ឍន៍ទៅបាន លុះត្រាយុវជនរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

បានផុស

នៅ

លោក ហ៊ីង ស៊ីដេត ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) បាន​អះអាង​ថា ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ទៅ​បាន លុះ​ត្រា​ណា​ពលរដ្ឋ និង​យុវជន រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ការ​អប់រំ​បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ ពិត​ជា​មាន​សារសំខាន់​ណាស់​ដល់​សេដ្ឋកិច្ច​ជាតិ ព្រោះថា​ប្រទេសជាតិ​មួយ​មាន​ការ​រីកចម្រើន​ទៅ​បាន​លុះត្រាតែ​សម្បូរ​ទៅ​ដោយ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ និង​វិជ្ជាជីវៈ សូម្បីតែ​ប្រទេស​សាំងហ្គាពួរ​មាន​សេដ្ឋកិច្ច​ជឿន​លឿន ក៏​យុវជន​រៀន​ខាង TVET ច្រើន​ជាង​រៀន​នៅ​តាម​ឧត្ដមសិក្សា​ដែរ។

លោក បាន​អះអាង​ទៀត​ថា «ការ​រៀន TVET ប្រៀប​បាន​បីដូច​ជា​មាន​ធនាគារ​ដាក់​តាម​ខ្លួន​អីចឹង ដែល​ធ្វើដំណើរ​ទៅ​ណា​មាន​ការងារ​ធ្វើ និង​មាន​ប្រាក់​ចាយ​រហូត ព្រោះ​ថា​រៀន TVET អនុវត្ត​ច្រើន រៀន​ទ្រឹស្ដី​តិច រៀន​ចប់​ទទួល​បាន​ការងារ​ធ្វើ​ភ្លាមៗ ព្រោះ​ទីផ្សារ​មាន​តម្រូវការ​ច្រើន​»។

លោក​អគ្គនាយក បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ក្នុង ១ ឆ្នាំៗ មាន​សិស្ស​សិក្ខាកាម​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ​ប្រមាណ ៩ ម៉ឺន​នាក់ ហើយ​ពេល​ចប់​ការ​សិក្សា​គេ​ទទួល​យក​ធ្វើការ​តែម្ដង មាន​ប្រាក់ខែ​សមរម្យ។ ចំណែក​អ្នក​មិន​ចង់​ធ្វើការ​អាច​ទៅ​បើក​មុខរបរ​ផ្សេងៗ​ទៅតាម​ជំនាញ​រៀងៗ​ខ្លួន​ដោយ​ខ្លួនឯង។

លោក​អគ្គនាយក បាន​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​ទៅ​ថ្ងៃមុខ​យុវជន​មិន​មាន​ជំនាញ​ច្បាស់លាស់​ទេ នឹង​ជួប​ការ​លំបាក​ហើយ ព្រោះថា​ប្រទេសជាតិ ក៏ដូចជា​ពិភពលោក ត្រូវការ​ធនធាន​ដែល​មាន​ជំនាញ និង​បច្ចេកទេស​កាន់តែ​ខ្ពស់ ឆ្លើយតប​តាម​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ទំនើបៗ។

លោក​អគ្គនាយក បាន​អំពាវនាវ​ដល់​សហគមន៍ គ្រួសារ​សិស្សានុសិស្ស យុវជន ជន​ងាយ​រងគ្រោះ និង​សាធារណជន ងាក​មក​ចាប់​អារម្មណ៍ និង​ទទួល​យក​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ការ​ស្វែងរក​ឱកាស​ការងារ និង​ការ​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង ដើម្បី​ជីវភាព​ផ្ទាល់ខ្លួន​ផង និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ផង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

មន្ត្រីជំនាញសុខាភិបាល នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យថ្មីទាក់ទិន ស្ថានភាពជំងឺអេដស៍នៅកម្ពុជា នៅឆ្នាំ ២០២៥

នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ
សន្តិសុខសង្គម២០ នាទីutes មុន

នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ គ្រោងបំពាក់​លេខ Hotline 118 នៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីអន្តរាគមន៍ទាន់ពេលវេលា

ម្ទេសខ្មាំង
ព័ត៌មានជាតិ៣៦ នាទីutes មុន

សហគមន៍មួយក្នុងខេត្តព្រះវិហារដើរតួសំខាន់ក្នុងការដាំម្ទេសខ្មាំង

ជីវិតកម្សាន្ដ៤២ នាទីutes មុន

ក្បាច់គុន «ឥន្ទ្រីពស់» ជាចំណុចរបត់មួយ នាំ ឈិនឡុង ឲ្យក្លាយជាតារាពិភពលោក

ព័ត៌មានជាតិ៤៤ នាទីutes មុន

ក្រសួងការងារ ប្រកាសតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៧ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣

សន្តិសុខសង្គម១៥ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម១៩ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

Sokha Hotels

ព័ត៌មានពេញនិយម