ព័ត៌មានជាតិ
ជោគជ័យក្នុងស៊ីហ្គេម-ប៉ារ៉ាហ្គេម ជំរុញកម្ពុជាជាគោលដៅទេសចរណ៍ទាំងបច្ចុប្បន្ន និងអនាគត
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញសុទិដ្ឋិនិយមជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងជួយជំរុញដល់ការផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលមធ្យម និងវែង។

ថ្លែងឡើងក្នុងសន្និបាតបូកសរុបការងារទេសចរណ៍នៅថ្ងៃទី២១ ខែមិថុនា លោក ថោង ខុន បានមានប្រសាសន៍ថា ឆ្នាំ២០២៣ នេះ គឺជាឆ្នាំដ៏វិសេសមួយសម្រាប់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ ក្នុងការរៀបចំជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
ព្រឹត្តិការណ៍នេះពិតជាបានចូលរួមយ៉ាងសំខាន់ដល់ការពង្រឹងកិត្យានុភាពរបស់កម្ពុជាក្នុងនាមជា «ប្រទេសតូច បេះដូងធំទូលាយ» និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជំរុញលំហូរភ្ញៀវទេសចរនៅក្នុងស្រុក និងពីអន្តរជាតិបន្ថែមទៀត។

លោក ថោង ខុន សង្កត់ដូច្នេះថា «យើងសង្ឃឹមថាជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងជួយជំរុញដល់ការផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលមធ្យម និងវែង ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា “លុយអាចចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះចាយមិនអស់នោះទេ កេរ្តិ៍ឈ្មោះដែលកម្ពុជាធ្វើស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទុកបន្សល់ឱ្យកូនចៅយើង រាប់រយឆ្នាំតទៅទៀត»។


រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្នុងគោលបំណងលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា ព្រមទាំងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង, និរន្តរភាព និងបរិយាបន្ននៃវិស័យទេសចរណ៍កម្ពុជា៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា