ព័ត៌មានជាតិ
វិស័យកសិកម្មជាសក្ដានុពលចម្បងនៅស្រុកកោះសូទិន
ស្រុកកោះសូទិនមានចម្ងាយ ១០ គីឡូម៉ែត្រ ស្ថិតនៅប៉ែកខាងត្បូង នៃក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ស្រុកកោះសូទិន មានលក្ខណៈខុសប្លែកពីស្រុកផ្សេងទៀតគឺខាងលិចជាប់ទន្លេមេគង្គ ខាងកើតជាប់ទន្លេតូច ចំណែកខាងត្បូងមានផ្ទៃដីបឹង និងចម្ការដែលធ្វើឱ្យភូមិសាស្ត្រនៅទីនោះមានអំណោយផលល្អលើសក្ដានុពលកសិកម្ម។

លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានប្រាប់ឱ្យដឹងថា ស្រុកកោះសូទិនមានសក្ដានុពលលើវិស័យកសិកម្ម ដែលមានដំណាំពោត ស្រូវ សណ្ដែក និងថ្នាំជក់។
លោកអភិបាលស្រុកបញ្ជាក់ឱ្យដឹងថា ប៉ុន្មានឆ្នាំកន្លងមកនេះ ការអភិវឌ្ឍក្នុងស្រុកមានការរីកចម្រើនដោយសារមានការគិតគូពីថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង និងសំណង់អាគារជាដើម។

ជាក់ស្ដែង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់ផ្លូវបេតុង ២ ខ្សែ នៅស្រុក កោះសូទិន ពីភូមិផ្សារថ្មីទៅ ព្រំប្រទល់ស្រុកស្រីសន្ធរ ខាងជើងពីភូមិផ្សារថ្មី រហូតដល់ភូមិ ព្រែក ចង្ក្រាន ឃុំល្វេ ដែលសមិទ្ធិផលនេះបានជួយសម្រួលដល់ការធ្វើដំណើរ និងជីវភាពរស់នៅដល់ពលរដ្ឋ។
របាយការណ៍ខេត្តកំពង់ចាម បង្ហាញថា សក្ដានុពលសេដ្ឋកិច្ចក្នុងខេត្តកំពង់ចាមពឹងផ្អែកលើវិស័យចំនួន ៣ គឺវិស័យកសិកម្ម មានចំណែក ៤១ ភាគរយ សេវាកម្ម មានចំណែក ៣៧,៧ ភាគរយ និងឧស្សាហកម្ម ២១ ភាគរយ។ ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម សរុប ១ ៨០៥ លានដុល្លារ ដែលចំណូលមនុស្សម្នាក់មានប្រមាណ ១ ៧០០ ដុល្លារ នៅក្នុងឆ្នាំ ២០២៣៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?