ព័ត៌មានជាតិ
ទំនិញខូចគុណភាពជិត១តោន ត្រូវបានកម្លាំងជំនាញធ្វើការដុតកំទេចចោល
មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ តាមបណ្តាម៉ាត និងតាមផ្ទះលក់ទំនិញក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរកឃើញទំនិញខូចគុណភាពចំនួន៨០០គីឡូក្រាម យកទៅធ្វើការដុតកម្ទេចចោលនៅសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ។
លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានប្រាប់ឲ្យដឹងថា មន្ត្រីជំនាញ ក.ប.ប.បានសហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចបានចុះឆែកឆេរ រកទំនិញណាដែលគ្មានកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព មាននៅក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ្ឌ និងតាមបណ្តាស្រុកនានា ហើយមន្ត្រីជំនាញបានធ្វើការឆែកឆេរនៅតាមបណ្តាតូប តាមផ្ទះម៉ាតបានរកឃើញផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅក្នុងក្រុងប៉ោយប៉ែត មានដូចជាស្រាបៀប្លេកផេនធ័រ ទឹកក្រូចហ្វាន់តា ប័រកំប៉ុង មីកំប៉ុង ចំនួនប្រមាណ៨០០គីឡូក្រាម។
លោកបានបញ្ជាក់ឲ្យដឹបន្តទៀតថា រាល់មុខទំនិញដែលមន្ត្រីជំនាញធ្វើការដកហូតនេះ បាននាំយកទៅធ្វើការដុតកម្ទេចចោល តែមុខទំនិញណាដែលដុតមិនឆេះដូចជា ប្រភេទទឹក ភេសជ្ជៈផ្សេងៗទៀត មន្ត្រីជំនាញបានយកទៅកែឆ្នៃធ្វើជាជីធម្មជាតិ ប្រភេទវីតាមីនចែកជូនដល់កសិករ ដើម្បីយកទៅប្រើប្រាស់ស្រោចស្របដំណាំបន្លែ ប្រភេទកសិកម្មផងដែរ៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ