Connect with us

ព័ត៌មានជាតិ

ទោះបញ្ជាក់​ការ​ពិត​មិន​ទាន់បាន តែមតិច្រើនលើក​​សរសើរ លោក បឺត សំរេច មាន​សំឡេង​ល្អ គួរលើក​ទឹក​ចិត្ត

បានផុស

នៅ

ការជជែកវែកញែកគ្នា​ ថាតើ លោក បឺត សំរេច ជាកូនប្រុសបង្កើតរបស់លោក ស៊ិន ស៊ីសាមុត មែនឬយ៉ាងណា? បានក្លាយជាប្រធានបទក្តៅ នៅលើបណ្តាញទំនាក់ទំនងសង្គម។ តែបើទោះបីជាអតីតកីឡាករគុនខ្មែររូបនេះ ជាឈាមជ័រ​របស់​អធិរាជសំឡេងមាស មែនឬមិនមែនក៏ដោយ បុគ្គលសំខាន់ៗ​មួយចំនួន​ បានប្រកាសទទួលស្គាល់សមត្ថភាពលោក និងស្ងើចសរសើរថា មានទឹកដមសំឡេងពីរោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូឃ្លីបលោក បឺត សំរេច ច្រៀងជាច្រើន ត្រូវបានផុសផ្សាយនិងចែករំលែកតៗគ្នា នៅលើបណ្តាញទំនាក់ទំនងសង្គម
ដោយសារ​តែមហាជន កោតសរសើរ​នឹង​ទឹកដម​សំនៀង​​របស់លោក និងខ្លះបញ្ចេញឃ្លីប​ចម្រៀងចាស់ៗ​របស់អធិរាជសំឡេងមាស និងផ្ទៀងផ្ទាត់ជាមួយសំនៀងដើម​របស់លោកទៀតផង ដោយបង្ហាញការភ្ញាក់ផ្អើលថា សឹងតែដូចម្ចាស់ដើមទៅហើយ។

តាមការលើកឡើងរបស់ លោក ជុំ កុសល ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជារដ្ឋលេខាធិការ​ក្រសួងព័ត៌មាន លោក បឺត សំរេច ពិតជាច្រៀងបានពីរោះ ហើយអាចច្រៀងបទលោក សុិន សុីសាមុត បាន និងពីរោះម្យ៉ាងម្នាក់។ លោកបង្ហាញការយល់ឃើញ ចំពោះរឿងរ៉ាវដែលជជែកវែក​ញែកគ្នាដ៏ក្តៅគគុកនេះដែរថា មិនគួរស្តី បន្ទោស​ចំពោះ លោក​​ បឺត សំរេច ឡើយ ព្រោះគាត់គ្រាន់​តែ​បាន​ដឹង​រឿងរ៉ាវ​តាមម្តាយ​ចិញ្ចឹម​ និយាយប្រាប់ប៉ុណ្ណោះ។ បើទោះនោះ​​ជាការពិត​ឬមិនពិត រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ ក៏ស្នើ​ឱ្យ​សាធារណជនពិចារណាលើ​កត្តា​សំខាន់មួយ ប្រសិន​បើយល់ថា​ គាត់មានសំឡេងច្រៀងល្អ គួរតែជួយផ្តល់កម្លាំងចិត្តដល់គាត់ ដើម្បីឱ្យ​គាត់ខិត​ខំ​អភិវឌ្ឍ សមត្ថភាព ដើម្បី​ទទួល​បាន​ជោគជ័យ​លើ​វិស័យ​ចម្រៀង។

ទន្ទឹមនេះ លោកក៏បានសំណូមពរ​ដល់សាធារណជន គួរផ្តោតសំខាន់លើសមត្ថភាពនៃការច្រៀងរបស់គាត់ ជាជាង​វែក​ញែ​កថា​ ជាកូនឬមិនមែនកូន។​ ជុំវិញរឿងរ៉ាវនេះ លោកយល់ឃើញថា បើទោះបីជាមានអ្នកចេញមក អះអាងថា ធ្លាប់ជាមិត្តស្និទ្ធស្នាលជាមួយលោក ស៊ិន ស៊ីសាមុត ក៏ដោយ ក៏បុគ្គលនោះមិនប្រាកដថាអាចដឹងអាថ៌កំបាំង លោកបានអស់ដែរ ព្រោះអាថ៌កំបាំងរបស់លោក គ្មាននរណាម្នាក់ដឹងអស់ក្រៅពីខ្លួនលោកទេ។

ជាមួយគ្នានេះ លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន តាមរយៈការបង្ហោះវីដេអូឃ្លីបខ្លី ជាចម្រៀងដែល​លោក បឺត សំរេច បានច្រៀង ភ្ជាប់ជាមួយនឹងខ្លឹមសារថា “ប្រិយមិត្តស្តាប់ទៅមើល ដូចអធិរាជសំឡេងមាសប៉ុន្មានភាគរយដែរ? រកអ្នកស្នងមរតកអធិរាជសំឡេងមាសបានហើយ ចាប់ពីពេលនេះតទៅ ប្អូន បឺត សំរេច នឹងក្លាយជាដុំពេជ្រ​ដ៏​មាន​តម្លៃ សម្រាប់​បន្តវេនបំពេសោតិន្ទ្រិយារម្មណ៍​ប្រជាពលរដ្ឋខ្មែរទូទាំងនគរ”។

ក្រៅពីនេះ សូម្បីតែលោក វីរៈ វ៉ារ៉ានី ប្រធានក្រុមដំណើរខ្មែរ ដែលជា​អ្នក​ស្រាវជ្រាវប្រវត្តិតារាជើងចាស់ខ្មែរ ក៏បានលើក សរសើរ​ពីសំឡេងនៃការច្រៀងរបស់លោក បឺត​ សំរេច ផងដែរ ដោយអះអាងថា លោកមិននឹងស្មានសោះ ដែលលោក បឺត សំរេច អាចច្រៀងបានពីរោះបែបនេះ ទាំងដែលមិនមែនជាសិល្បករ។

តាមរយៈវីដេអូខ្លី ៣១វិនាទី ដែលបានផុសផ្សាយនៅលើផេកឈ្មោះ គង្គ ប៊ុនឈឿន លោក បឺត សំរេច រៀបរាប់ថា
នៅថ្ងៃខាងមុខនេះ លោកនឹងច្រៀងបទចម្រៀង ជូនអ្នកស្រី តាត គឺមលន ភរិយារបស់​កវីនិពន្ធ គង្គ ប៊ុនឈឿន ដែលនឹងមានផ្សាយនៅលើឆានែលយូធូប កវី គង្គ ប៊ុនឈឿន។​

វីដេអូលោក​ បឺត សំរេច

ក្នុងបទសម្ភាសមួយតាមទូរស័ព្ទជាមួយថ្មីៗ អ្នកស្រី តាត គឹមលន បានឱ្យដឹងថា គាត់គ្រាន់​តែ​ចង់​ជួយ​ លោក បឺត សំរេច​​ ឱ្យ​ច្រៀង​បទ​ស្នាដៃតែងនិពន្ធ លោក គង្គ ប៊ុនឈឿន​ ​ដើម្បីជាការតេស្តសមត្ថភាពផង និងចង់ឱ្យ​សាធារណជន​បានដឹងផងថា បុរសដែលអះអាងជាកូនបង្កើតលោក សុិន សុីសាមុត រូបនេះ អាច​ច្រៀង​បាន​ ឬ​ច្រៀង​ពីរោះ​ដូច​ជាឪពុកឬ​ទេ​។ ម៉្យាងវិញទៀត នេះក៏ជាការ​ជួយ​លើក​ទឹក​ចិត្ត និង​ផ្ដល់​កម្លាំង​ចិត្តដល់អ្នកមានសមត្ថភាពផងដែរ។​

យោងតាមការបញ្ជាក់ ​កាលលោក គង្គ ប៊ុនឈឿន នៅរស់រានមានជីវិត លោកបាននិពន្ធ​ចម្រៀងថ្មីចំនួន ១០បទ ដែល​បទ​ទាំងនោះ សុទ្ធសឹងពុំ​ទាន់​បាន​យក​ទៅ​ផលិត​ឬ​ច្រៀង​ឡើយ។ ឯការ​ផលិត​បទ​ចម្រៀង​ថ្មីឱ្យលោក បឺត សំរេច​ ច្រៀង ពុំ​ទាន់​អាច​ចាប់ផ្តើម​បានទេ​បច្ចុប្បន្ននេះ ក៏ព្រោះ​តែ​ណោតភ្លេង​ទាំងនោះ កវីនិពន្ធ គង្គ ប៊ុនឈឿន និពន្ធ​​តាម​បែប​​​បារាំង​ ដូច្នេះ​​ត្រូវ​ប្រើ​ពេល​បក​​ប្រែ​​ណោត​​​​នោះ​ មក​តាម​បែប​ខ្មែរ​ជា​មុន​សិន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៦០ នាទីutes មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម២ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៥ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៤ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម