ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ មានតែគណបក្សប្រជាជនតែមួយគត់មានគោលនយោបាយច្បាស់លាស់ ក្នុងការអភិវឌ្ឍជាតិ និងបានគិតគូរពីសុខុមាលភាពពលរដ្ឋ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា មានតែគណបក្សប្រជាជនតែមួយគត់មានគោលនយោបាយច្បាស់លាស់ក្នុងការអភិវឌ្ឍជាតិ និងបានគិតគូរអំពីសុខុមាលភាពប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យ គ្រូបង្រៀន សិស្សានុសិស្ស និស្សិត នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀលថ្ងៃព្រហស្បតិ៍ ៥ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣។

សម្ដេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងមនោសញ្ចេតនានឹករលឹកដ៏ជ្រាលជ្រៅពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារី ជូនដល់អង្គពិធីទាំងមូល ដោយក្ដីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

សម្ដេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការបងប្អូននារី និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃស្រុកស្វាយជ្រំទាំងអស់ ដែលបានយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី ចូលរួមអនុវត្តប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងច្នៃប្រឌិត នូវទិសដៅភារកិច្ចរបស់រាជរដ្ឋាភិបាល ព្រមទាំងទិសដៅភារកិច្ចរបស់សមាគមនារី និងគណៈចលនាស្ត្រីសម្រេចបានជោគជ័យ ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើកិច្ចការអាទិភាពសំខាន់ៗដែលបានដាក់ចេញ។

សម្ដេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ដោយបានផ្ដល់អនុសាសន៍ជាច្រើនពាក់ព័ន្ធនឹងការងារ និងអត្ថប្រយោជន៍របស់ស្ត្រី នៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារពីសំណាក់ស្ត្រី ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការអភិវឌ្ឍជាតិ និងបានគិតគូរអំពីសុខុមាលភាពប្រជាពលរដ្ឋ។

សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានធ្វើការផ្ដាំផ្ញើ និងណែនាំដល់បងប្អូននារី ត្រូវខិតខំសិក្សាស្វែងយល់បង្កើនចំណេះដឹង បទពិសោធន៍ និងអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ស្ថាប័ន និងអប់រំបងប្អូននារីទាំងអស់ ត្រូវខិតខំធ្វើសកម្មភាពរបស់ខ្លួននៅតាមមូលដ្ឋាន និងជំរុញដល់បងប្អូននារីយើង ក្រុមគ្រួសារ ញាតិមិត្តជិតខាងខ្លួន ឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីទទួលបាននូវកិច្ចអភិវឌ្ឍន៍ជាតិមាតុភូមិទៅថ្ងៃអនាគត។
ជាចុងក្រោយ សម្រាប់អ្នកចូលរួមចំនួន ៣៤៥ នាក់ ក្នុងម្នាក់ៗ ទទួលបាន ក្រមា ១ និង ថវិកា ២ ម៉ឺនរៀល៕
អត្ថបទ ៖ វិមាន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១០ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា