Connect with us

ព័ត៌មានជាតិ

សហគ្រិនខ្មែរផ្ដល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមកម្ពុជា

បានផុស

នៅ

សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទាន​ដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម​ ក្នុងន័យគាំទ្រសហគ្រាសស្ដារលទ្ធភាព, ពង្រឹងប្រតិបត្ដិការអាជីវកម្ម និងបង្កើនសក្ដានុពលនាំចេញ។ កម្មវិធីនេះបានប្រព្រឹត្ដទៅនៅសហគ្រិនខ្មែរ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ មានគោលបំណងផ្តល់ថវិកាជូនសហគ្រាសធុនតូច និងមធ្យម ដែលទទួលរងផលប៉ះ​ពាល់ពី កូវីដ​-១៩ ក្នុងការរក្សាលំនឹង និងចាប់យកឱកាសថ្មីក្នុងការពង្រីកអាជីវកម្មទៅតាមវិស័យរៀងៗខ្លួន។ កម្មវិធី​អភិវឌ្ឍន៍ទីផ្សារនាំចេញបានផ្តល់ថវិការជូនសហគ្រាសធុនតូច និងមធ្យមដែលបាន​ឬកំពុងរៀបចំគម្រោង​នាំយកផលិត​ផលខ្មែរ ដែលមានសក្ដានុពលទៅកាន់ទីផ្សារក្រៅប្រទេស។​

លោក វង្សី វិស្សុតបានមានប្រសាសន៍ថា«រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិនខ្មែរ  បានយកចិត្តទុកដាក់នៅ​ក្នុងកិច្ចការអភិវឌ្ឍ សហគ្រិនភាពដែលជាសកម្មភាពអាទិភាព​សម្រាប់ផ្ដល់ឱកាសជូនសហគ្រិន ក្នុងការលូត​លាស់អាជីវកម្ម បង្កើនគុណតម្លៃបន្ថែម, ការងារ, នវានុវត្តន៍ និ​ងបន្តប្រកួតប្រជែងក្នុងតំបន់ និងសកលលោក»។

នៅក្នុងឆ្នាំ២០២៣នេះ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន២៧ ក្នុងចំណោមបេក្ខភាព ២៦៥ បានដាក់ពាក្យស្នើសុំហិរញ្ញប្បទាននៅក្នុងកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ និងកម្មវិធីហិរញ្ញប្បទានអភិវឌ្ឍន៍ ទីផ្សារនាំចេញ។

គួរកត់សម្គាល់ផងដែរថា សហគ្រិនខ្មែរមានកម្មវិធីជាច្រើនទៀត ដែលបាននិងកំពុងអនុវត្ដ​ និងផ្តល់ជំនួយ​ហិរញ្ញប្បទានដោយផ្ទាល់ តាំងពីឆ្នាំ២០២០ ហើយបានគាំទ្រដល់ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម សរុបចំនួន៤០៤ ដែលមកពីបណ្ដាខេត្ដក្រុងនានាក្នុងប្រទេស​កម្ពុជា។

សហគ្រិនខ្មែរ បានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់​គ្រងធនធានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏ រស់រវើកនៅកម្ពុជា ដោយជំរុញ​សកម្មភាព​សហគ្រិនទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែម នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យ​ក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនក្នុងវិស័យអាទិភាពចំនួនបួន៖ វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យា ក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោត លើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន វិស័យកសិកម្ម ផ្តោតលើផលិតផលកែច្នៃសម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ និងវិស័យកម្មន្តសាល ផ្តោតសំខាន់ទៅ​លើផលិតកម្មជំនួសការនាំចូល និងបណ្តុំឧស្សាហកម្មសហគ្រាសធុនតូច និងមធ្យម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម