Connect with us

ព័ត៌មានជាតិ

ក្រសួងការងារប្រកាសឲ្យពលករខ្មែរជំនាញផ្នែកភោជនីយដ្ឋាន ប្រញាប់ដាក់ពាក្យធ្វើតេស្តដើម្បីបានទៅធ្វើការនៅជប៉ុន

បានផុស

នៅ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឲ្យពលករខ្មែរជំនាញផ្នែកការងារនៅភោជនីយដ្ឋានទាំងអស់ប្រញាប់មកដាក់ពាក្យធ្វើតេស្តជំនាញ និងតេស្ដភាសាជប៉ុនដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុនទទួលបានបទពិសោធន៍ការងារល្អៗ និងទទួលបានប្រាក់ខែខ្ពស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅក្នុងសេចក្តីជួនដំណឹងមួយ​ទើបទទួលបាននៅថ្ងៃទី២២មិថុនានេះថា អង្គភាពទទួលបន្ទុកការធ្វើតេស្ដភាសាជប៉ុន និងតេស្តជំនាញនឹងរៀបចំការធ្វើតេស្តភាសា និងតេស្តជំនាញផ្នែកការងារនៅភោជនីយដ្ឋានតាមរយៈប្រព័ន្ធកុំព្យូទ័រ។

លោករដ្ឋមន្ត្រីបានបន្តថា ការធ្វើតេស្តភាសាជប៉ុន និងតេស្តជំនាញនេះនឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំដែលមានអាសយដ្ឋាននៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្នុងតម្លៃធ្វើតេស្តចំនួន៣៣ដុល្លារអាមេរិក ដោយកាលបរិច្ឆេទនៃការធ្វើតេស្តរួមមានថ្ងៃទី៦,៧,១៤,១៥,និង៣០ ខែកក្កដា។ ថ្ងៃទី១,៥,​៦,២១,២២,២៥​ដល់​២៧ ខែសីហា និងថ្ងៃទី១,៣,១១,១២កញ្ញា ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំពោះការចុះឈ្មោះធ្វើតេស្តភាសាជប៉ុន និងតេស្តជំនាញបេក្ខជនត្រូវមានអាយុចាប់ពី​១៧​ឆ្នាំ​ឡើងទៅដោយមិនគិតពីកម្រិតវប្បធម៌ឡើយ និងត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជាលិខិតឆ្លងដែនឬប័ណ្ណបើកបរ។ ពិន្ទុធ្វើតេស្តជាប់ជាស្ថាពរចាប់ពី៦០%ឡើងទៅ ហើយចំនួនបេក្ខជនដែលអាចទទួលសម្រាប់ការស្នើសុំធ្វើតេស្តបាន៥០នាក់ក្នុង១ខែ។

យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាបច្ចុប្បន្នកម្ពុជាមានពលករខ្មែរទៅធ្វើការនៅប្រទេស​ជប៉ុន​ចំនួន៤៩៧៣៨នាក់ភាគច្រើនជាកម្មសិក្សាការី។ ចំណែកពលករជំនាញមានប្រមាណពី១០០ទៅ២០០នាក់ប៉ុណ្ណោះដោយពួកគេទៅធ្វើការលើផ្នែកការវេខ្ចប់សំណង់ ចំណីអាហារ សវាកម្មសណ្ឋាគារភោជនីដ្ឋានកសិកម្មដាំដុះ និងចិញ្ចឹមសត្វ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម