Connect with us

ព័ត៌មានជាតិ

លោក ព្រាប កុល ប្រាប់ទូតជប៉ុនអំពីគោលនយោបាយរដ្ឋាភិបាលចំពោះការវិនិយោគនៅកម្ពុជា

បានផុស

នៅ

លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជម្រាបលោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាអំពីការស្វែងរកឱកាស និងគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះការវិនិយោគរបស់ក្រុមហ៊ុនបរទេសនៅកម្ពុជា។ លោក ព្រាប កុល ជម្រាបបែបនេះនៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឱកាសជួបជាមួយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបរវាងលោក ព្រាប កុល និងឯកអគ្គរាជរដ្ឋជប៉ុនប្រចាំកម្ពុជា ដើម្បីស្វែងយល់អំពីគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគរបស់ជប៉ុននៅកម្ពុជា និងដើម្បីជម្រាបពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការវិនិយោគបរទេស និងជាពិសេសអំពីទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងជប៉ុន។

លោក ព្រាប កុល បានបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាសង្ក្រាម និងជម្លោះនៅបណ្តាប្រទេសមួយចំនួន ដែលកម្ពុជាមានទំនាក់ទំនងការទូតជាមួយ។ ក្នុងនោះ លោក ព្រាប កុល ក៏បានលើកឡើងគោលនយោបាយពាណិជ្ជកម្ម និងតួនាទីរបស់កម្ពុជានៅក្នុងតំបន់ ក៏ដូចជាជំហរកម្ពុជាទៅលើគោលនយោបាយ និងឥរិយាបទរបស់ជប៉ុនទៅលើបញ្ហាជម្លោះនៅប្រទេសផ្សេងៗរួមទាំងប្រទេសមីយ៉ានម៉ា នយោបាយសន្តិភាព និងទស្សនទានឥណ្ឌូប៉ាស៊ីហ្វិករបស់ជប៉ុន។

តាមរយៈលោក ព្រាប កុល លោកឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែគាំទ្រគោលនយោបាយការបរទេសរបស់ជប៉ុន ជាពិសេសចំពោះការបង្កើត និងថែរក្សាទំនាក់ទំនងដ៏ល្អជាមួយប្រទេសជប៉ុន។

លោកឯកអគ្គរាជទូតជប៉ុន ក៏បានបង្ហាញការពេញចិត្តសម្រាប់ការចែករំលែកព័ត៌មានដល់លោក ព្រាប កុល អំពីគោលនយោបាយពាណិជ្ជកម្មអន្តរជាតិរបស់ជប៉ុន និងព័ត៌មានអំពីស្ថាប័នពាក់ព័ន្ធ ដែលអាចបង្ហាញពីគម្រោងផែនការវិនិយោគជប៉ុន និងអ្នកវិនិយោគជប៉ុន ដែលស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ លោកឯកអគ្គរាជទូត បានកត់សម្គាល់ថា កម្ពុជាមានកត្តាទាក់ទាញ និងអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគជប៉ុន ជាពិសេស កត្តាភូមិសាស្ត្រ កត្តាកម្លាំងពលកម្ម និងស្ថិរភាពនយោបាយ។

លោកឯកអគ្គរាជទូត ក៏បានកោតសរសើរដល់ឆន្ទ: និងគោលនយោបាយរបស់កម្ពុជាក្នុងការធ្វើកំណែទម្រង់ ដើម្បីបង្កើនភាពងាយស្រួល ភាពទាក់ទាញ និងការជឿទុកចិត្តកាន់តែខ្លាំងថែមទៀតពីសំណាក់អ្នកវិនិយោគបរទេស ជាពិសេសដល់ពាណិជ្ជករ និងអ្នកវិនិយោគជប៉ុន។

ឯកអគ្គរាជទូត បានចាត់ទុកជំនួបពិភាក្សាការងារ នៅពេលនេះ ជាកាយវិការបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងឲ្យកាន់តែល្អ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាការបង្កើតនូវបរិយាកាសកាន់តែអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា-ជប៉ុន។

លោកឯកអគ្គរាជទូតជប៉ុន ថែមទាំងបានប្តេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរីករាយធ្វើការជាមួយលោក
ព្រាប កុល ក៏ដូជាស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅដល់អ្នកវិនិយោគដែលមានសក្តានុពលនៅប្រទេសជប៉ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ភ្នំសំពៅ
សន្តិសុខសង្គម៤៨ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម