ព័ត៌មានជាតិ
មកស្វែងយល់ពីតួនាទីសំខាន់ៗ៧របស់សារព័ត៌មាននៅក្នុងដំណើរការបោះឆ្នោត
សហភាពសហព័ន្ធអ្ព័នកសារព័ត៌មាន (ស.ស.ស.ក) កាលពីពេលថ្មីៗនេះ បានលើកឡើងពីតួនាទីសំខាន់ៗចំនួន៧ របស់សារព័ត៌មាននៅក្នុងដំណើរការបោះឆ្នោត។ តួនាទីសំខាន់ៗទាំងនេះ រួមមាន៖

១. ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងដំណើរការបោះឆ្នោត និងក្រមសីលធម៌របស់អ្នកសង្គេតការណ៍បោះឆ្នោត។
២. ការត្រៀមខ្លួនរបស់អ្នកសារព័ត៌មាន ទាក់ទងទៅនឹងការបោះឆ្នោត និងមុំព័ត៌មានសំខាន់ៗទាក់ទងទៅនឹងការបោះឆ្នោត។
៣. ការចាប់យកឌីជីថលនៅក្នុងការងារព័ត៌មានដើម្បីពង្រីកការផ្សព្វផ្សាយ និងអ្វីទៅសុវត្ថិភាពអ៊ីនធើណេត ។
៤. ស្វែងយល់ពីការដឹកនាំគ្រប់គ្រងអង្គភាពសារព័ត៌មាន និងការស្វែងរកទីផ្សារហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់អាជីវកម្មសារព័ត៌មាន។
៥. ស្វែងយល់ពីកិច្ចការអ្នកនាំពាក្យ កិច្ចការសារណ: និងការងារផ្សព្វផ្សាយមហាជន។
៦. ស្វែងយល់ពីវិធីបង្ការសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន ក្នុងពេលចុះបំពេញការងារ ការយល់ដឹងជាមូលដ្ឋាន របៀបដោះស្រាយលើសំណើរទាមទាការកែតម្រូវខ្លឹមសារផ្សាយ និងការដោះស្រាយបណ្តឹងនៅតុលាការ។
៧. តួនាទីសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិ នៅក្នុងដំណើរការប្រជាធិបតេយ្យ ការកសាងសន្តិភាព និងការកសាងសង្គមស៊ីវីល័យ។

លោក ហ៊ុយ វណ្ណ: ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានធ្លាប់បានគូសបញ្ជាក់ឳ្យដឹងថា ដើម្បីឲ្យវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ជាពិសេស នៅក្នុងឱកាសនៃការបោះឆ្នោតថ្នាក់ជាតិខាងមុខ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងមានភាពរីកចម្រើន ត្រូវការតួអង្គសំខាន់ចំនួន៤ នោះ គឺតួអង្គអ្នកសារព័ត៌មានផ្ទាល់ អ្នកនាំពាក្យ អ្នកកិច្ចការសាធារណ: និងអ្នកដឹកនាំយុទ្ធសាស្ត្រព័ត៌មាន។



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៩ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ