Connect with us

ព័ត៌មានជាតិ

ដំណឹងល្អសម្រាប់អ្នកសៀមរាប បន្ទាប់ពីសម្ពោធស្ពានបេតុងឆ្លងស្ទឹងតម្លៃជាង​ ២០ ម៉ឺនដុល្លារ

បានផុស

នៅ

ស្ពានបេតុងឆ្លងកាត់ស្ទឹងសៀមរាបមួយ ដែលមានប្រវែង ២២ ម៉ែត្រ ដែលស្ថិតនៅវត្តពោធិ៍បន្ទាយជ័យ សង្កាត់​សៀម​រាប ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​ហើយ នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២០។

ពិធីសម្ពោធធ្វើឡើង ក្រោមវត្តមាន របស់លោកឧកញ៉ា សៀង ណាំ សមាជិករដ្ឋស​ភា​មណ្ឌ​ល​សៀមរាប និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ព្រមទាំងគណៈសង្ឃ ព្រះចៅអធិការវត្តពោធិ៍បន្ទាយជ័យ ព្រមទាំងពុទ្ធបរិស័ទជាច្រើនចូលរួមផង​ដែរ។

លោក ឧកញ៉ា សៀង ណាំ បានថ្លែងថា ការសម្រេចបានសមិទ្ធិផលថ្មីនេះ កើត​ចេញ​​ពីការចូលរួម នឹងមានទឹកចិត្តរបស់សប្បុរសជន ដែលបានចូលរួមថវិកា​ឧបត្ថ​ម្ភ​គាំទ្រ ដល់ដំណើរការសាងសង់រហូតបានសម្រេចជាស្ថាពរ។

លោកថា សមិទ្ធិផលស្ពានថ្មបេតុងថ្មីនេះ នឹងជួយសម្រួល ដល់ការធ្វើដំណើរឆ្លងកាត់ស្ទឹង កុំឲ្យមានការកកស្ទះ ចរាចរ​។

ស្ពានបេតុងឆ្លងកាត់ស្ទឹងសៀមរាបមួយមួយនេះ បានចាប់ផ្តើម បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ​២០១៨​ស្ពានថ្មនេះមានបណ្តោយប្រវែង ២២ម៉ែត្រ និង​ទទឹង ៩,២០ម៉ែត្រ ដែលបានចំណាយថវិកាកសាង សរុបចំនួន ជាង ២០ ម៉ឺន​ដុល្លារអាមេរិក (២០២.២៩៨.០០$)៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម