ព័ត៌មានជាតិ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកើនឡើងជើងហោះហើរជាង ៣០០ជើងក្នុង១សប្តាហ៍
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានជើងហោះហើរចំនួន ៣១៧ជើង ក្នុងមួយសប្តាហ៍ សម្រាប់ការហោះហើរឯកទិស ឬស្មើនឹង ៣៦៤ជើង ក្នុងមួយសប្តាហ៍ សម្រាប់ការហោះហើរទ្វេទិស។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរិវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល នៅរសៀលថ្ងៃទី ២៣ មិថុនា។

លោក ស៊ីន ចាន់សិរិវុត្ថា បានឱ្យដឹងថា គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ ២០២៣ មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន ២៦ ក្រុមហ៊ុន បានតភ្ជាប់ជើងហោះហើរឡើងវិញដែលកំពុងហោះហើរចេញ-ចូល គឺស្មើនឹងជាង ៥០ភាគរយ នៃឆ្នាំ ២០១៩។ ដោយនៅឆ្នាំ២០១៩ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៤៣ ក្រុមហ៊ុន ដែលធ្លាប់បានធ្វើការហោះហើរ។
សម្រាប់អ្នកដំណើរ មានចំនួនជាង ២ លាននាក់ (២,១០៩,៦១២) រយៈពេល ៥ខែ ឆ្នាំ ២០២៣ បានកើនឡើងជាង៣០០% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ។ ចំណែកចំនួនជើងហោះហើរមានជាង ២ ម៉ឺនជើង (២០,៧៣៩) មានការកើនឡើង ជាង១៦០% (១៦៦%) បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។

វិស័យអាកាសចរស៊ីវិល កាន់តែមានដំណើរការល្អប្រសើរជាលំដាប់ ពី ១ខែទៅ១ខែ។ នេះជាការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា។ ក្រៅពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក វុត្ថា បានលើកឡើងថា អាកាសយានដ្ឋានខេត្តសៀមរាប ទទួលបានជើងហោះហើរចំនួន ៩៨ ជើង/សប្តាហ៍ (ជើងហោះហើរឯកទិស/ Flight) ឬស្មើនឹង១៩៦ ជើង/សប្តាហ៍(ជើងហោះហើរទ្វេទិស/Flight Movements)។ រីឯខេត្តព្រះស៊ីហនុទទួលបាន ជើងហោះហើរចំនួន ១១ ជើង/សប្តាហ៍ (ជើងហោះហើរឯកទិស/ Flight) ឬស្មើនឹង ២២ ជើង/សប្តាហ៍ (ជើងហោះហើរទ្វេទិស/Flight Movements)។
បើតាមលោក ស៊ីន ចាន់សិរិវុត្ថា សម្រាប់ផ្លូវហោះហើរដែលនាំមុខគេ នោះគឺ ជើងហោះហើររវាង ភ្នំពេញ-បាងកក-ភ្នំពេញ និងភ្នំពេញ-សឹង្ហបុរី-ភ្នំពេញ និងភ្នំពេញ-កូឡាឡាំពួរ-ភ្នំពេញ។
លោកមានការរពឹងទុកថា ក្នុងពេលឆាប់ៗនេះ នឹងមានការកើនឡើងផ្លូវហោះហើរ រវាង កម្ពុជា-ចិន បន្ថែមទៀតនាពេលខាងមុខផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ