Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធាចារ្យទេពហត្ថកោសល្យ ចង់ឱ្យជាងទងខ្មែរ ចេះលើកយកក្បាច់ចម្លាក់អង្គ​រមកឆ្លាក់ ដើម្បីអភិរក្ស

បានផុស

នៅ

ក្នុងកិច្ចការងារជាជាងទងជាច្រើនឆ្នាំ លោក ជា យុទ្ធា ព្រឹទ្ធាចារ្យចម្លាក់ជាងទងយល់ថា ជាងទងគួរតែដកស្រង់ក្បាច់ចម្លាក់អង្គរពីជញ្ជាំងប្រាសាទឱ្យបានច្រើន ក្នុងន័យដើម្បីអភិរក្សមរតកដូនតាខ្មែរ ជាជាងនិយមឆ្លាក់តែក្បាច់ភ្ញីទេសដដែលៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសកម្មវិធី ដែនដីបុព្វបុរស ដែលរៀបចំឡើងដោយ កម្ពុជាថ្មី លោកព្រឹទ្ធាចារ្យថា បច្ចុប្បន្នគ្មានអ្នកណាអកិរក្សក្បាច់​អង្គរ​យក​មក​ដាក់​លើផ្តិលលើលោហៈ​នោះទេ។ ក្នុងនោះ លោកព្រឹទ្ធាចារ្យបានឱ្យដឹងដែរថា មូលហេតុដែលលោកចាប់ផ្តើម​អភិវឌ្ឍសមត្ថភាព និងចាប់យកការឆ្លាក់តាម​ចម្លាក់នៅលើប្រាសាទ ក៏ព្រោះតែលោកកោតស្ញប់ស្ញែងដល់ស្នាដៃបុព្វបុរសខ្មែរ នូវការឆ្លាក់រូបលើប្រាសាទនីមួយៗ​បានល្អអស្ចារ្យ ​ហើយ​បើនិយាយពីទម្រង់ព្រះភ័ក្រ្តលើប្រាសាទវិញ គឺបានបង្ហាញ​ពី​ភាព​រស់​រវើកនៃស្នាមញញឹមបានល្អពេកក្រៃ ហាក់ដូចជាទ្រង់កំពុង ញញឹមដាក់យើងដូច្នោះដែរ។

ជាមួយគ្នានេះ លោកព្រឹទ្ធាចារ្យលើកឡើងដែរថា ក្នុងនាមជាគ្រូគេ មិន​ត្រឹម​តែ​បង្ហាត់​ពី​ការ​ឆ្លាក់​ទេ ត្រូវបង្ហាត់ពី​របៀបធ្វើ និង​​របៀប​ប្រើ​ប្រាស់​ដែក​​ឆ្លាក់​ថែម​ទៀត ថាដើម្បីឆ្លាក់ចេញជាទឹកមុខរស់រវើក​មានស្នាមញញឹមបាន ត្រូវប្រើដែកឆ្លាក់មួយ ណា? និងដើម្បីបានដែកឆ្លាក់ល្អនោះមកឆ្លាក់រូបបាន ត្រូវបញ្ជាន់​បែប​ម៉េចជាដើម។ លោកទ្ធាចារ្យឱ្យដឹងទៀតថា ជាងចម្លាក់ សំខាន់ណាស់​ដែល​ត្រូវដឹង​ពី​ការ​ប្រើ​ប្រាស់​ដែក​ឆ្លាក់ ព្រោះ​ការ​ឆ្លាក់​រូប​នីមួយៗ ទាមទារ​ឱ្យ​ប្រើដែក​ឆ្លាក់​ផ្សេងៗ​គ្នា មិនមែន​ចេះ​តែ​ធ្វើទេ សម្រាប់ជាងឆ្លាក់ម្នាក់ គឺត្រូវមានដែកឆ្លាក់ដល់ទៅ ៣០-៤០ ឯណោះ ក្នុងការឆ្លាក់វត្ថុអ្វីមួយ។​

គួរបញ្ជាក់ថា ព្រឹទ្ធាចារ្យចម្លាក់ជាងទង ជា យុទ្ធា តាមរយៈការតស៊ូអភិរក្សក៏ដូចជាលើកស្ទួយសិល្បៈចម្លាក់បុរាណខ្មែរជាច្រើនឆ្នាំ ថ្មីៗនេះ ក៏ទើបតែនឹងទទួលគោរមងារជា “ទេសហត្ថកោសល្យ” ពីព្រះមហាក្សត្រ ។ លោកបានខិតខំប្រឹងប្រែងខ្លាំងណាស់ ក្នុងសិល្បៈចម្លាក់ជាងទងនេះ ​និងខិតខំប្រឹងប្រែងធ្វើអស់កម្លាំងកាយចិត្ត ទោះបីជាកាលណោះ មិនសូវមានអ្នកចាប់អារម្មណ៍នឹងរបស់ធ្វើដោយដៃនេះក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម