Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត សូ ណារ៉ូ បានមកដល់កម្ពុជាហើយ ក្រោយពីចាកចេញរយៈពេល ១១ឆ្នាំ

បានផុស

នៅ

លោកបណ្ឌិត សូ ណារ៉ូ ព្រមទាំងក្រុមគ្រួសារ បានមកដល់ទឹកដីប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីលោក និងក្រុមគ្រួសារបានចាកចេញពីប្រទេសកំណើតកាលពីឆ្នាំ ២០១២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានចាកចេញពីសហរដ្ឋអាមេរិក កាលពីថ្ងៃម្សិលមិញ ហើយបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣នេះ។

ជុំវិញការវិលត្រឡប់របស់លោកបណ្ឌិតវ័យ ៥៨ឆ្នាំនេះ គឺជាការវិលមកបំពេញការងារក្នុងក្របខណ្ឌរដ្ឋ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣។

ក្នុងនាមលោកជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃសៅរ៍ទី ២៤ ខែមិថុនាស្អែកនេះ នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅវិមានសន្តិភាព។

គួរបញ្ជាក់ថា មុននឹងលោកទទួលការតែងតាំង ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាប្រតិភូអមនាយករដ្ឋមន្ត្រីឡើងវិញ កាលពីថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២៣ លោកបណ្ឌិត ក៏ធ្លាប់មានក្របខណ្ឌរដ្ឋបំពេញការងារ នៅទីស្ដីការគណៈរដ្ឋមន្ត្រី និងនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្នុងនាមជាជំនួយការផ្ទាល់របស់សម្ដេចតេជោ ផងដែរ​៕

អត្ថបទ៖ ង៉ិល​ ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួន

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ហ្សេលេនស្គី៖ បើ​អ៊ុយក្រែន​ដក​ច្បាប់​អាជ្ញាសឹក​សម្រាប់​​ការ​បោះឆ្នោត នោះ​រុស្ស៊ី​នឹង​ឆ្លៀតឱកាស​វាយ​លុក

ព័ត៌មានជាតិ៦ នាទីutes មុន

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់បំពេញការងារបន្ថែមទៀត

Jiv Jetsu
កីឡា១១ នាទីutes មុន

កីឡាករ​ជឺជីតស៊ូ​កម្ពុជា សុបញ្ញា ឈ្នះ​មេដាយ​មាស​នៅ​អាមេរិក

ព័ត៌មានជាតិ១១ នាទីutes មុន

អភិបាលរាជធានីភ្នំពេញថាការដាក់អនុវត្តន៍ផ្លូវថ្មើរជើងធ្វើឱ្យអាជីវករលក់ដាច់ជាងមុន

Sokha Hotels

ព័ត៌មានពេញនិយម