ព័ត៌មានជាតិ
ចំនួនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ កើនដល់៤៤នាក់ ក្នុងនោះប៉ះពាល់ស្រូវប្រមាណ២៨៤,៩៦១ហិកតា
យោងតាមទិន្នន័យផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលទទួលបាននៅរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ជំនន់ទឹកភ្លៀង ឆ្នាំ២០២០ បានធ្វើឲ្យប៉ះពាល់រាជធានី-ខេត្ត ចំនួន២០ ស្មើ១២១ ក្រុង ស្រុក ខណ្ឌ (ពោធិ៍សាត់, ប៉ៃលិន, បន្ទាយមានជ័យ , ភ្នំពេញ, បាត់ដំបង, ស្វាយរៀង, ត្បូងឃ្មុំ, ឧត្តរមានជ័យ, សៀមរាប, តាកែវ, កំពង់ស្ពឺ, មណ្ឌលគិរី, ព្រះសីហនុ , កោះកុង, ព្រះវិហារ, ស្ទឹងត្រែង, កំពង់ចាម, កណ្តាល, កំពង់ឆ្នាំង, កំពង់ធំ)។

ប្រជាជនជម្លៀសប្រមាណ១១,៨៩៦ គ្រួសារ ស្មើប្រមាណ៤៧,៥៨៤នាក់ ប្រជាជនស្លាប់៤៤នាក់ (ធៀបល្ងាច ថ្ងៃទី២៦ ខែតុលា កើន១នាក់ នៅខេត្តកំពង់ធំ) ផ្ទះប៉ះពាល់ប្រមាណ ១៣៤,០០៣ខ្នង និងខូចខាត ៦៣ខ្នង សាលារៀនលិចទឹកប្រមាណ៩៥១កន្លែង និងវត្តលិចទឹកប្រមាណ៣០៧កន្លែង។

ស្រូវលិចទឹកប្រមាណ២៨៤,៩៦១ហិកតា និងដំណាំរួមផ្សំលិចទឹក ៩៧,០២៩ហិកតា, ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ៦២៧ គ.ម ផ្លូវលំជនបទលិចទឹកប្រមាណ១,៦៨៥ គ.ម , ទំនប់ ប៉ះពាល់ប្រមាណ ៤៩ គ.ម, ប្រឡាយមេប៉ះពាល់ប្រមាណ ២៧១ គ .ម, ប្រឡាយរង ប៉ះពាល់ប្រមាណ ២៧២ គ.ម, ប្រឡាយប្រឡាយស្រោច ស្រព ប៉ះពាល់ប្រមាណ១៤៦ គ.ម, ច្រាំងទន្លេ ប៉ះពាល់២១៩៥ ម។

សូមបញ្ជាក់ថា របាយការណ៍នេះ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០៕
កោះកែវ


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
នយោបាយ១១ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ