ព័ត៌មានជាតិ
អតីតយុទ្ធជននៅខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិ បាលយកចិត្តទុកដាក់គាំពារយ៉ាងល្អប្រសើរ
ក្រុមអតីតយុទ្ធជននៅខេត្តកោះកុង ត្រូវបានរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ខ្ពស់ ថ្វីត្បិតពួកគាត់បានចូលនិវត្តន៍យ៉ាងណាក៏ដោយ។
ការផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩ ប្រាក់ឧបត្ថម្ភលើប្រាក់សោធនិវត្តន៍ គាំពារផ្នែកសេវាសុខភាព កសាងផ្ទះ និងការបែង ចែកដីធ្លី ដោយទាំងអស់នេះជាអត្ថប្រយោជន៍ដែលអតីតយុទ្ធជននៅខេត្តកោះកុង ដើម្បីបន្តលើកកម្ពស់ជីវភាពរស់នៅក្នុងសង្គម។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី២៤ ខែមិថុនាថា គ្រប់អតីតយុទ្ធជន មានគុណបំណាច់ខ្លាំងសម្រាប់ជាតិមាតុភូមិរបស់ប្រទេសកម្ពុជា ដែលលោកបានពលីកម្មគ្រប់បែបយ៉ាងណាដើម្បីឱ្យសង្គមជាតិមានសន្តិភាព និងការអភិវឌ្ឍន៍មកដល់សព្វថ្ងៃនេះ។
ឆ្លើយតបនឹងគុណបំណាច់នេះ រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ស្ថាប័ន និងមន្ទីរំជំនាញពាក់ព័ន្ធរួមគ្នាដោះស្រាយ ក៏ដូចជាផ្តោតការយកចិត្តទុកដាក់ដល់ពួកគាត់ជាខ្លាំង តាមរយៈគោលនយោបាយ ព្រមទាំងការឧបត្ថម្ភលើទឹកចិត្ត។

ថ្លែងក្រោយពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង បានលើកឡើងថា រដ្ឋបាលខេត្ត កំពុងវាស់វែងបែងចែកដីធ្លីជូនអតីតយុទ្ធជនលើទំហំផ្ទៃដីសរុបជាង១ពាន់ហិចតា ពោលគឺរង់ចាំតែរាជរដ្ឋាភិបាលផ្តល់គោលការណ៍កំណត់ទំហំផ្ទៃបែងចែកជូនក្រុមគ្រួសារអតីតយុទ្ធជនម្នាក់ប៉ុណ្ណោះ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងតំណាងអតីតយុទ្ធជននៅក្នុងក្រុងខេមរភូមិន្ទចំនួន២នាក់ សុទ្ធតែអះអាងពីការទទួលបានអត្តប្រយោជន៍ដែលរាជរដ្ឋាភិបាលផ្តល់ជូននាពេលបច្ចុប្បន្ន។ ទាំងនេះ ពួកគាត់យល់ថា ដោយសារការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រទេសជាតិស្ថិតនៅក្រោមម្លប់សុខសន្តិភាព រួមនឹងការអភិវឌ្ឍន៍ទៅមុខ។

ដោយឡែក លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង ពន្យល់ថា បន្ថែមលើការឧបត្ថម្ភពីគោលនយោបាយរបស់រដ្ឋាភិបាល មន្ទីររបស់ខ្លួន សហការជាមួយយោធាខេត្តជួយឧបត្ថម្ភគ្រួសារសពអតីតយុទ្ធជន និងបានកំពុងចុះកំណត់ស្រង់ស្ថិតអតីតយុទ្ធជន ដើម្បីត្រៀមផ្តល់ដីធ្លីជូនពួកគាត់ទៅតាមស្ថានភាពរបស់ក្រុមគ្រួសារនីមួយៗ។
ខេត្តកោះកុង មានអតីតយុទ្ធជនសរុប៨៣៨នាក់ ស្រ្តី១៩៣នាក់ ក្នុងនោះមានអតីតជនពិការភាព ជនបាត់បង់សមត្ថភាព គ្រួសារមរណៈ និងគ្រួសារពលី។

នៅក្នុងរយៈពេល ៦ ខែឆ្នាំ២០២៣នេះ សមគមអតីតយុទ្ធជនខេត្តកោះកុង ប្រគល់ប្រាក់បេឡាមរណៈសង្រ្គោះជូនគ្រួសារសពអតីតចំនួន១២សព ស្មើនឹងថវិកាចំនួន៤៨លានរៀល។ ហើយចុះសួរសុខទុក្ខគ្រួសារ និងផ្តល់ការឧបត្ថម្ភសម្ភារៈបរិភោគដល់អតីតយុទ្ធជនតាមខ្នងផ្ទះចំនួន៤១គ្រួសារ៕
(អត្តបទ និងរូបភាពៈ ឈឹម មករា)

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?