Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត សូ ណារ៉ូ៖ តំណែងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាសំណាងតែក៏ជាបន្ទុកខ្លាំង

បានផុស

នៅ

លោកបណ្ឌិត សូ ណារ៉ូ ចាត់ទុកថាការទទួលតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែលលោកទទួលបានជាសំណាងតែទន្ទឹមនឹងសំណាងនេះគឺជាបន្ទុកដ៏ធ្ងន់។ នេះការឆ្លើយតបរបស់លោកជាមួយ កម្ពុជាថ្មី ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត សូ ណារ៉ូ មានប្រសាសន៍ថា “ការទទួលបានតំណែងនេះសម្រាប់លោកផ្ទាល់ជាសំណាងផងនិងជាបន្ទុកយ៉ាងធ្ងន់ផង”។ ជាសំណាងនៅត្រង់ថា ជាឱកាសដែលអនុញ្ញាតឱ្យលោកបានវិលត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាជាប្រទេសកំណើតឡើងវិញ រស់នៅដូចប្រជាពលរដ្ឋធម្មតា នឹងអាចឱ្យលោកមានសិទ្ធិធ្វើអ្វីៗដូចដើម។ នៅថ្ងៃស្អែកលោកនឹងទៅសែនផ្នូរ បង្សុកូលជូនញាតិការ និងជាសំណាងយ៉ាងខ្លាំងនៅពេលដែលទទួលការទុកចិត្តតែងតាំងលោកជារដ្ឋម​ន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលជារឿងនឹកស្មានមិនដល់ក្នុងជីវិតរបស់លោក ។ លោកក៏បញ្ជាក់ថាការវិល     ត្រឡប់មកកម្ពុជាឡើងវិញនេះជាការបើកទំព័រជីវិតថ្មីឡើងវិញម្ដងទៀតដូចគ្នា  ។

លោកក៏បានបញ្ជាក់ច្បាស់ៗថា ការទទួលបានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនេះគឺជាបន្ទុកដ៏ធ្ងន់របស់លោក​ បន្ទុកនៅត្រង់ថាការធ្វើកិច្ចការងារដ៏ធំជាមួយនាយករដ្ឋមន្ត្រីដែលខ្លាំងដូចសម្ដេចតេជោ ហ៊ុន សែន។ លោកបានចាត់ទុកសម្ដេចនាយករដ្ឋមន្តី្រថា ជាមនុស្សបាតុភូត ១ពាន់ឆ្នាំមានម្ដង  ហើយការធ្វើការងារជាមួយមនុស្សបែបនេះ ត្រូវតែមានសមត្ថភាព មានទំនួលខុសត្រូវខ្ពស់  និងត្រូវប្រឹងប្រែងឱ្យបានខ្លាំង ។  លោកបណ្ឌិត បានរំលេចថាបញ្ហាប្រឹងប្រែងនេះគឺជាបន្ទុកដ៏ធ្ងន់ទន្ទឹមនឹងការទទួលបានតំណែង។

គួរបញ្ជាក់ថា លោកបណ្ឌិត សូ ណារ៉ូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទទួលបានការតែងតាំងពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រ ជាប្រតិភូអមនាយករដ្ឋមន្ត្រីឡើងវិញកាលពីថ្ងៃទី៨ ខែឧសភាឆ្នាំ២០២៣។ លោកបណ្ឌិតក៏ធ្លាប់មានក្របខណ្ឌរដ្ឋបំពេញការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រីនិងនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីក្នុងនាមជាជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ​ ៕

អត្ថបទដោយ៖ ង៉ិល​ ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម