Connect with us

ព័ត៌មានជាតិ

ការអប់រំតាមបែបស្ទែម នឹងជួយឲ្យសិស្សចេះពី របៀបរៀនបែបពហុគំនិត និងចេះដោះស្រាយបញ្ហានៃជីវិតរស់នៅប្រចាំថ្ងៃ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា ការអប់រំតាមបែបស្ទែមនឹងជួយឱ្យសិស្សចេះពីរបៀបរៀនបែបពហុគំនិត និងចេះដោះស្រាយបញ្ហានានានៃជីវិតរស់នៅប្រចាំថ្ងៃប្រកបដោយគុណភាព និងប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការរៀន និងបង្រៀនតាមបែបស្ទែមនៅកម្រិតមធ្យមសិក្សាទុតិយភូមិ” នៅមជ្ឈម​ណ្ឌល​គរុកោសល្យភូមិភាគខេត្តកំពង់ចាម កាលពីថ្ងៃទី២៤ មិថុនា លោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវ​ជននិងកីឡា បានមានប្រសាសន៍ថា ការអប់រំតាមបែបស្ទែម(STEM)មានគោលបំណងផ្ដល់នូវរបៀបរៀនបែបពហុគំនិត និងការដោះស្រាយបញ្ហា នៅក្នុងមេរៀនដោយរួមបញ្ចូលនូវមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិត​សាស្ត្រ រួមទាំងការអនុវត្ត។

លោកបានបន្តថា ការបង្រៀនបែបនេះបង្កើតបាននូវបរិស្ថាននៃការសិក្សាដែលសិស្សធ្វើការអង្កេតដោះស្រាយបញ្ហា និងរិះរកភ័ស្តុតាងបែបវិទ្យាសាស្ត្រតាមរយៈការពន្យល់បាតុភូតិធម្មជាតិ និងការផ្ដោតលើកត្តាបរិស្ថាន សង្គមរស់នៅ
អារម្មណ៍ កត្តារូបសាស្ត្រ ការចែករំលែក និងការចូលរួមពីសំណាក់សាលារៀន គ្រួសារ និងសហគមន៍។ លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ការរៀនបែបស្ទែម គឺការអង្កេតលើបាតុភូតិធម្មជាតិ ដែលសិស្សបានជួបប្រទះក្នុងសកម្មភាព
នៃជីវិតរស់នៅប្រចាំថ្ងៃ ដោយការពន្យល់ ឬបកស្រាយតាមបែបវិទ្យាសាស្ត្រដើម្បីឆ្ពោះទៅរកការបង្កើតនូវផលិតផលថ្មី
ឬពន្យល់ពីបាតុភូតិធម្មជាតិដោយប្រើប្រាស់អន្តរមុខវិជ្ជា ក្នុងការដោះស្រាយបញ្ហាតាមរយៈការផ្សារភ្ជាប់ចំណេះដឹង និងបទពិសោធដែលមានពីមុននឹងបាតុភូតិនៅក្នុងបញ្ញតិ្តគោល នៃលំនាំការរៀន បង្រៀនវិមាត្របី គឺបញ្ញតិ្តគោល អន្តរមុខវិជ្ជា និងការអនុវត្ត។

នៅក្នុងឱកាសនោះដែរ លោកអនុរដ្ឋលេខាធិការ បានកោតសរសើរចំពោះមន្ត្រីអនុវត្តគម្រោងលើកកម្ពស់វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ទាំងអស់ពិសេសមន្ត្រីសមាសភាគ «ក» បុគ្គលិកអប់រំ នៃវិទ្យាស្ថាន ជាតិអប់រំ និងដៃគូអភិវឌ្ឍន៍ (KAPE-VSO) ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការអនុវត្តគម្រោង និងរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម