ព័ត៌មានជាតិ
អភិបាលរាជធានី អន្តរាគមន៍ជូនពលរដ្ឋរស់នៅបុរី វីអាយភី ក្រោយមានបុគ្គលមួយក្រុមចុះវាស់វែង និងបង្ខំឲ្យចេញ
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សារកដំណោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅបុរីវីអាយភី ក្រោយពីមានបុគ្គលមួយក្រុមបានចុះវាស់វែង និងបាញ់ថ្នាំទៅលើលំនៅឋានផ្ទះល្វែងរបស់ពួកគាត់ចំនួន៥ល្វែង ស្ថិតនៅភូមិម៉ឺន្ក្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ជាមួយនឹងការបង្ខំអោយពួកគាត់ចាកចេញ។
ការពិភាក្សារកដំណោះស្រាយរបស់លោក ឃួង ស្រេង ជាមួយបងប្អូនប្រជាពលរដ្ឋតំណាងឲ្យប្រជាពលរដ្ឋមានបញ្ហាជាមួយក្រុមហ៊ុនបុរី VIP ជាច្រើនរូប បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

ប្រជាពលរដ្ឋរស់នៅផ្ទះល្វែងបុរី វីអាយភី ប្រមាណ៥ល្វែងត្រូវបានជនមួយក្រុមចុះទៅធ្វើការវាស់វែងលំនៅដ្ឋានរបស់ពួកគាត់ និងបានបង្ខំឲ្យពួកគាត់ ចាកចេញពីបុរី វីអាយភីនេះ។ ជុំវិញបញ្ហានេះប្រជាពលរដ្ឋ បាននាំគ្នាមកផ្តល់ដំណឹងជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយរដ្ឋបាលរាជធានីជួយអន្តរាគមន៍ដោះស្រាយ ដោយសារតែវិមានវិវាទនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងព្យាយាមដោះស្រាយជាច្រើនលើកច្រើនសាររួចមកហើយនោះ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ នៅព្រឹកថ្ងៃអាទិត្យ ទី២៥មិថុនានេះ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានចុះមកជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋនៅសាលារាជធានីភ្នំពេញដើម្បីរកដំណោះស្រាយជូនពួកគាត់។ ជាលទ្ធផលលោក ឃួង ស្រេង បានសម្រេ អនុញ្ញាតអោយប្រជាពលរដ្ឋ ដែលត្រូវគេវាស់វែងលំនៅដ្ឋាន និងបានបង្ខំឲ្យពួកគាត់ចាកចេញពីបុរីនោះ រស់នៅជាធម្មតាវិញ ដោយរង់ចាំការដោះស្រាយរបស់និយ័តករ អាជីវកម្ម អចលវត្ថុ និងបញ្ចាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?