Connect with us

ព័ត៌មានជាតិ

អតីតសកម្មជនគណបក្សភ្លេីងទៀន សម្រេចចិត្តផ្តួចរលំស្លាកចេញពីមុខផ្ទះ

បានផុស

នៅ

អតីតសកម្មជនបក្សភ្លេីងទៀន មួយគ្រួសារសម្រេចចិត្តទម្លាក់ស្លាកពីមុខដីផ្ទះរបស់គាត់ចោល ដោយអស់ជំនឿ និងឈប់គាំទ្រគណបក្សភ្លើងទៀន។

នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ លោក យុន សុធា អាយុ៣០ឆ្នាំ រួមនឹងគ្រួសាររស់នៅក្នុងភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ បានសម្រេចចិត្តទម្លាក់ស្លាកពីមុខផ្ទះចោល ដោយបានបញ្ជាក់ពួកគេលែងជឿទៅលេីការដឹកនាំរបស់មេបក្សក្បត់ជាតិ៣ជំនាន់ និងប្រេីប្រាស់នយោបាយបោកប្រាស់ប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យុន សុធា បញ្ជាក់ទៀតថា ពួកគាត់ខកចិត្តយ៉ាងខ្លាំងពេលឃេីញមេដឹកនាំ គឺលោក សម រង្សី រួមនឹងបក្ខពួក រត់​ចោលស្រុក និងប្រេីវិធីសាស្ត្រញុះញង់ឲ្យខ្មែរស្អប់ខ្មែរ ។ ពួកគាត់បានលើកឡើងទៀតថា ការដែលសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺបន្ទាប់ពីពួកគេដឹងខ្លួនថា ការដឹកនាំគណបក្សប្រឆាំងគ្មានគោលនយោបាយច្បាស់លាស់ មានតែការញុះញង់ អុជអាល និងរើសអើងជាតិសាសន៍ ខុសពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មានគោលនយោបាយច្បាស់លាស់ពិតប្រាកដដោយយកផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ។

សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញថា សកម្មជនសមាជិក-សមាជិកា និង មន្ត្រីគណបក្សប្រឆាំង នៅក្នុងប្រទេស និងក្រៅប្រទេសរាប់រយនាក់ បានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលជាបន្តបន្ទាប់៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មាស
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

Sokha Hotels

ព័ត៌មានពេញនិយម