Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ៖ មានគណបក្សប្រជាជន គឺធានាបានទាំងស្រុងនូវសន្តិភាព និងការអភិវឌ្ឍជារៀងរហូត

បានផុស

នៅ

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​ថា មាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធានា​បាន​ទាំងស្រុង​នូវ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជា​រៀង​រហូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត​ជម្ពូ​ប្រឹក្សា ស្ថិតនៅ​សង្កាត់​សង្ឃ័រ ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃអាទិត្យ ៨ កើត ខែ​បឋនាសាឍ ឆ្នាំថោះ បញ្ចស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ ២០២៣។

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​អង្គ​ពិធី​ប្រកប​ដោយ​ក្ដី​នឹករលឹក និង​ការ​គិតគូរ​យក​ចិត្ត​ទុក​ដាក់​គ្រប់​បែប​យ៉ាង​ដល់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស។

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​លើក​ឡើង​ថា ខេត្ត​ស្វាយរៀង​ពី​អតីតកាល​គឺជា​ទីតាំង និង​សមរភូមិ​ក្ដៅ ហើយ​ក៏​ជា​ទីតាំង​ដែល​បាន​រំដោះ​មុន​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែ​បច្ចុប្បន្ន ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បិទ​បញ្ចប់​ភ្លើង​សង្គ្រាម និង​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ ប្រែក្លាយ​តំបន់​ព្រំដែន​ទៅជា​តំបន់​អភិវឌ្ឍន៍ និង​ជា​តំបន់​ពាណិជ្ជកម្ម ទើប​ធ្វើ​ឲ្យ​ខេត្ត​ស្វាយរៀង មាន រោងចក្រ សហគ្រាស តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុមហ៊ុន​តូច ធំ ដែល​បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច នៃ​ខេត្ត​ស្វាយរៀង បាន​មួយ​កម្រិត ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក និង​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។ ក្នុង​នោះ​វិស័យ​ព្រះពុទ្ធ​សាសនា​ក៏​មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ។ សរុប​មក មាន​គណបក្ស​ប្រជាជន គឺ​ធានា​បាន​ទាំងស្រុង​នូវ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជា​រៀង​រហូត។

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​បន្ត​ទៀត​ថា សមិទ្ធផល​ដែល​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ក្នុង​ថ្ងៃនេះ បាន​បង្ហាញ​អំពី​ការ​ចូលរួម​ចំណែក​យ៉ាងសកម្ម​ពី​ព្រះសង្ឃ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ក៏ដូចជា ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ យ៉ាង​ច្រើន​កុះករ បាន​ចាប់មគ្គផល​ដោយ​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម