Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ កន្លែងធ្វើការល្អគឺជារឿងប្រសើរមួយ តែអ្វីដែលប្រសើរជាងទៀតគឺប្រសិទ្ធភាពការងារ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការបង្កើតឲ្យមានការកន្លែងធ្វើការងារល្អគឺជារឿងល្អប្រសើរមួយ តែអ្វីដែលល្អប្រសើរជាងនេះទៅទៀតនោះ គឺប្រសិទ្ធភាពការងារ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន​ ថ្លែងបែបនេះថា «តែអ្វីដែលខ្ញុំសុំផ្ដាំផ្ញើ យើងបានធ្វើកន្លែងនេះ ដោយមានការជួយជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាល ដើម្បីបង្កើតឲ្យមានកន្លែងធ្វើការ កន្លែងធ្វើការល្អគឺប្រសើរណាស់ទៅហើយ ប៉ុន្តែប្រសើរជាងទៀតគឺប្រសិទ្ធភាព សុំចាំអាកន្លែងហ្នឹង កុំមានកន្លែងធ្វើការល្អ ប៉ុន្តែប្រសិទ្ធភាពទាប អត់ទេ សូមពិនិត្យមើលណាយុទ្ធសាស្រ្ដចតុកោណ មានពាក្យមួយឃ្លាគឺប្រសិទ្ធភាព»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ទោះបីជាមានកន្លែងធ្វើការល្អប៉ុនណា ស្រួលប៉ុនណាក៏ដោយ តែបើប្រសិទ្ធភាពការងារគ្មានទេ គឺវាមិនអាចទៅរួចទេ។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា «ខ្ញុំសុំស្នើនៅកន្លែងនេះ ការកសាងឲ្យមានអគារ ឲ្យមានទីកន្លែងធ្វើការវាជាការលំបាកមួយ ក៏ប៉ុន្តែបញ្ហាធានាឲ្យនិរន្តភាព​ម្យ៉ាង និងធានាឲ្យមានប្រសិទ្ធភាពម្យ៉ាង គឺជារឿងចាំបាច់ៗ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម