ព័ត៌មានជាតិ
និយ័តករបញ្ជាក់មូលហេតុនាំឱ្យកើតមានទំនាស់រវាងអតិថិជន និងម្ចាស់អាជីវកម្មអចលនវត្ថុ
ក្រោយពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា មានដំណើរការមិនសូវល្អ បញ្ហាកើតមានរវាងម្ចាស់អាជីវកម្ម និងអតិថិជន ក៏មានការកើនឡើងច្រើនផងដែរ។
ជុំវិញបញ្ហានេះ លោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឱ្យដឹងថា ជាធម្មតានិយ័តករតែងផ្តល់អាជ្ញាបណ្ណដល់ម្ចាស់អាជីវកម្មអចលនវត្ថុ ឬដីឡូតិ៍ ក្រោយពេលដែលពិនិត្យឃើញថា មានប្លង់កម្មសិទ្ធិច្បាស់លាស់ និងត្រឹមត្រូវ។ ប៉ុន្តែភាពមិនប្រក្រីដែលកើតឡើងនោះ គឺម្ចាស់អាជីវកម្ម បានបង្កប់ផែនការផ្ទៃក្នុងផ្សេង ដោយធ្វើកិច្ចព្រមព្រៀងជាមួយអតិថិជន ដូចករណីឱ្យអតិថិជនទៅខ្ចីលុយធនាគារ ដើម្បីបង្កើតគម្រោងវិនិយោគរួម នោះគឺជាកិច្ចការខុសច្បាប់។
លោកបានគូសបញ្ជាក់ដូច្នេះថា«តាមពិតទៅយើងបានឱ្យនិតិវិធីក្នុងក្របខណ្ឌនៃការផ្តល់ឱ្យអាជីវកម្មដីឡូតិ៍ស្របច្បាប់ហើយ ប៉ុន្តែយើងមិនដឹងថា ផ្ទៃក្នុងពួកគាត់មានកិច្ចព្រមព្រៀងដាច់ដោយឡែកទៀត រវាងក្រុមហ៊ុន និងអតិថិជន ជាមួយធនាគារ ក្នុងការខ្ចីលុយយកមកវិនិយោគគម្រោង ដែលនេះជាបញ្ហាត្រូវត្រួតពិនិត្យត និងដោះស្រាយបន្តទៀត»។
បើតាមលោក ជូ វណ្ណៈ កន្លងទៅ និយ័តករតែងតែត្រួតពិនិត្យ និងតាមដានជាប្រចាំ ជាពិសេសនៅពេលដែលឃើញក្រុមហ៊ុនអចលនវត្ថុណាមួយធ្វើការផ្សព្វផ្សាយនៅលើបណ្តាញសង្គម នឹងចាត់តាំងក្រុមការងារឱ្យត្រួតពិនិត្យ ប្រសិនឃើញថា ពុំទាន់មានអាជ្ញាបណ្ណនោះទេ នឹងអញ្ជើញពួកគេឱ្យចូលមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងហេតុផលតាមរយៈការស្រាវជ្រាវថា សព្វថ្ងៃនេះ អាជីវករ ឬម្ចាស់អាជីវកម្មពិបាកក្នុងការសុំអាជ្ញាបណ្ណ។ ពិបាកសុំច្បាប់មានកត្តាច្រើន ពោលគឺអាជ្ញាធរធ្វើឱ្យមានការលំបាកដើម្បីឱ្យមានការសម្របសម្រួល មានន័យថា បង្កើតបញ្ហា ដើម្បីដោះស្រាយបញ្ហា។ ជាមួយគ្នានេះ អាជីវករខ្លះ ជាប្រភេទអាជីវកម្មធ្វើនំអត់ម្សៅ។ លោកបណ្ឌិត សង្កត់ធ្ងន់ថា ការមិនគោរពច្បាប់ រួមផ្សំនឹងភាពធូររលុងនៃច្បាប់ ដោយមិនបានអនុវត្តឱ្យបានតឹងរឹង ធ្វើឱ្យម្ចាស់អាជីវកម្មប្រឈមនឹងការដួលរលំ ខណៈដែលអាជីវកម្មដែលមានច្បាប់ទាំងឡាយ មិនដួលនោះទេ។
ចំពោះករណីពាក្យបណ្តឹងរវាងអតិថិជន និងម្ចាស់បុរីរឹបអូសលំនៅឋាន បានកើនឡើងជាង ៤០០បណ្តឹងហើយ គិតត្រឹមពាក់កណ្តាលខែ មិថុនា។ នេះបើតាមការបញ្ជាក់របស់លោក ជូ វណ្ណៈ ដែលទទួលបានទិន្នន័យនេះ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងតាមរយៈអនឡាញ។
សូមបញ្ជាក់ថា ការកើនឡើងនៃពាក្យបណ្តឹងនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអំពាវនាវដល់ម្ចាស់បុរី បញ្ឈប់ការរឹបអូសផ្ទះពលរដ្ឋដែលបង់យឺតយ៉ាវ ឬពុំមានលទ្ធភាពបង់រំលស់បន្ត ដោយធ្វើការសម្របសម្រួល ក្នុងយន្តការឈ្នះឈ្នះទាំងអស់គ្នា។ ករណីនេះ សម្តេចតេជោ បានបញ្ជាឱ្យស្ថាបនពាក់ព័ន្ធរួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ដោះស្រាយជាបន្ទាន់៕
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?