ព័ត៌មានជាតិ
ឃុំខ្លួនបុរសនីហ្សេរីយ៉ាម្នាក់ ពាក់ព័ន្ធអំពើឆបោកតាមវីង
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កើត សាំង នារសៀលថ្ងៃទី ២៥មករា ឆ្នាំ២០២១ បានចេញដីកាសម្រេចឃុំខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក។
ជនត្រូវចោទឈ្មោះ okeke ikchukwu ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ស្នាក់នៅផ្ទះលេខ ២១បេ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ត្រូវបានតុលាការសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទ « ឆបោក » ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងថ្ងៃ២១មករា ឆ្នាំ២០២១ តាមបញ្ញត្តមាត្រា ២៧៧ មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
សមត្ថកិច្ចអាវុធហត្ថបានចាប់ខ្លួនជនសង្ស័យកាលពីថ្ងៃទី ២១មករា ឆ្នាំ២០២១ ក្រោយពីជននេះបានប្រព្រឹត្តអំពើឆបោកមួយតាមរយៈកន្លែងផ្ញើប្រាក់វីង ហើយបានបញ្ជូនមកតុលាការកាលពីថ្ងៃអាទិត្យទី ២៤មករា។ ក្នុងនោះ ក្រោយពីបានធ្វើការសាកសួរ លោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមតុលាការបាមសម្រេចចោទប្រកាន់លោក okeke ikchukwu ពីបទឆបោក ហើយបញ្ជូនជនត្រូវចោទឲ្យចៅក្រមសើបសួរចាត់ការបន្តបន្ទាប់រហូតដល់ចេញដីកាសម្រេចឃុំខ្លួននេះ ៕
អត្ថបទ៖ មករា
សូមចុចអាន៖ ទំនិញខូចគុណភាពជិត១តោន ត្រូវបានកម្លាំងជំនាញធ្វើការដុតកម្ទេចចោល
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត