ព័ត៌មានជាតិ
មន្រ្តីក្រសួងបរិស្ថានឲ្យការពារខានតែបាន ព្រៃឈើជួរភ្នំក្រវាញ កុំឲ្យសមុទ្រកម្ពុជាក្លាយជាសមុទ្រឈាម
លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានក្រើនរំលឹកពីតម្លៃនៃព្រៃនៅតំបន់ជួរភ្នំក្រវាញចំពោះបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
ថ្លែងនៅក្នុងកម្មវិធីបញ្ជ្រាបចំណេះដឹង ស្ពីពីការប្រែប្រួលអាកាសធាតុ និងកម្មវិធីរេដបូកជាតិនៅកម្ពុជារៀបចំនៅមន្ទីរបរិស្ថាននៅក្នុងខេត្តកោះកុងនៅព្រឹកនេះ លោក ជួប ប៉ារីស៍ បានលើកឡើងពីសារសំខាន់ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញសម្រាប់ប្រទេសកម្ពុជា។

លោកបញ្ជាក់ថា ព្រៃឈើមានផលប្រយោជន៍ពីរយ៉ាង។ មួយជាផលិតផល និងមួយទៀតមុខងារប្រើប្រាស់។ ផលិតផលមានឈើហូបផ្លែ អនុផលព្រៃឈើ ផ្តៅ វល្លិ៍ ស្លឹកបន្លែបង្កា ថ្នាំសង្កូវជាដើម។ សារសំខាន់មួយទៀតគឺមុខងារប្រើប្រាស់ ជាអ្នកស្រូបយកទឹកក្នុងដី ធ្វើឲ្យមានទឹកក្រោមដីបានល្អប្រសើរ។
«អត់ព្រៃឈើអត់ទឹក ចឹងបើអត់ព្រៃឈើនៅភ្នំក្រវាញ នឹងអត់មានអីជញ្ជក់ទឹកពីបរិយាកាសពីភ្លៀងនៅក្នុងដី។ បើអត់ព្រៃឈើនឹងមានការហូរច្រោះ។ ដោយសារតំបន់ភ្នំភ្លៀងមកត្រូវការហូរច្រោះ។ ប្រាកដណាស់ តាមស្ទឹងនឹងក្រហម ដោយសារដីល្អក់ ហើយខាងត្បូងបឹងទន្លេសាបនឹងមានខ្សាច់ហូរប្រែក្លាយដីស្រែកសិកម្មទៅជាដីខ្សាច់មិនខាន»។ លោកបញ្ជាក់បន្ថែម។
បើតាមលោក ជួប ប៉ារីស៍ ព្រៃឈើក្រៅពីមានសារសំខាន់បម្រើជាផលិតផលនិងមុខងារប្រើប្រាស់ សំខាន់មួយទៀតគឺជួយស្រូបឧស្ម័នកាបូនិកពីបរិយាកាស។

ជួរភ្នំក្រវាញស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា គ្របដណ្តប់ដោយធនធានធម្មជាតិសម្បូណ៌បែបលើទំហំជាង ១,៥ លានហិកតា។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងបរិស្ថាន។
កម្ពុជាឈានដល់របត់មួយពីការរកចំណូលពីការកាប់ឈើ មករក្សានិងអភិរក្សព្រៃឈើដែលអាចរកចំណូលបានរាប់សិបដង។ ក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានសហការគ្នាដើម្បីធ្វើការងាររួមគ្នាលើការការពារនិងអភិរក្ស រក្សាប្រព័ន្ធគុណភាពអេកូឡូស៊ី បង្កើនគម្របបៃតង ការរស់នៅដោយចីរភាព ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ក្រសួងបរិស្ថានបានសហការអនុវត្តកម្មវិធីរេដបូក (REDD+) ជាមួយដៃគូដើម្បីលក់ការបូនសម្រាប់រស់នៅដោយចីរភាព និងដើម្បីផ្តល់ឱកាសថែមទៀតដល់សហគមន៍តំបន់ការពារធម្មជាតិ ក្នុងការគិតគូរពីបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះតាមទិសស្លោក «រក្សាព្រៃឈើឈរ ដើម្បីជីវភាពរុងរឿងនាពេលអនាគត»។
បើតាមយោងតាមការស្រាវជ្រាវ តំបន់ជួរភ្នំក្រវាញគឺជាច្រករបៀងមួយក្នុងច្រករបៀងសត្វដំរី ដែលនៅសេសសល់ចុងក្រោយនៅទ្វីបអាស៊ី៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង