ព័ត៌មានជាតិ
រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅខេត្ត ហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន
លោក ខ្លេង សុខហ៊ ប្រធានក្រុមមការងារទទួលបន្ទុកតំបន់ហ៊ីរ៉ូស៊ីម៉ានៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និងជាតំណាងលោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅខេត្ត ហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន។

ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន ប្រធានសាខា និងអនុប្រធានសាខាគណបក្ស សរុបចំនួន៩៥នាក់។

នៅក្នុងឱកាសនោះលោក ខ្លេង សុខហ៊ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករឮកពីសំណាក់លោក ហេង សួរ និងបានធ្វើរបាយការណ៍សង្ខេបជូនអង្គពិធីអំពីលទ្ធផលនៃក្រុមការងារទទួលបន្ទុកតំបន់ ហ៊ីរ៉ូស៊ីម៉ា សម្រេចបានក្នុងរយៈពេលកន្លងមក។ បន្ទាប់មកលោក ខ្លេង សុខហ៊ ប្រធានក្រុមការងារទទួលបន្ទុកតំបន់ ហ៊ីរ៉ូស៊ីម៉ា បានផ្តល់កិត្តិយសប្រគល់ លិខិតតែងតាំងចំនួន៥ និងកាតបក្សជូនដល់សមាជិក សមាជិកាចំនួន ១៥នាក់។

ជាចុងបញ្ចប់នៃអង្គពិធីទាំងអស់ បានចូលរួមពិសាអាហារសាមគ្គី រាំលេងកម្សាន្តជុំគ្នា ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយក្រៃលែង និងបានផ្ញើក្តីនឹករលឹក ការគោរពស្រលាញ់ ក៏ដូចជាសេចក្តីថ្លែងអំណរគុណចំពោះលោក ហេង សួរ តាមរយៈ លោក ខ្លេង សុខហ៊ផងដែរ៕
អត្ថបទ៖ សំអឿន





-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង