Connect with us

ព័ត៌មានជាតិ

ពន្ធដារ នឹងពិន័យអ្នកខកខានបង់ពន្ធ​លើអចលនទ្រព្យ ឬដីធ្លីមិនបានប្រើប្រាស់ ក្រោយផុតសុពលភាព

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសថា នឹងបិទបញ្ចប់ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់​សម្រាប់ឆ្នាំ ២០២៣ នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ ចំពោះការខកខានមិនបានដាក់លិខិត​ប្រកាស​បង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារ​ពើពន្ធជាធរមាន។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអគ្គនាយកដ្ឋានពន្ធដារ រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញ​កាតព្វកិច្ចប្រកាសបង់​ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយទេ។ ពន្ធដារ ជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើ​ដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២៣ នេះឱ្យអស់លទ្ធភាព ប្រ​កបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាង នូវការ​កកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធ នៅថ្ងៃជិតផុតកំណត់ ដែលអាចនាំ​ឱ្យមានបាតុភាព​អសកម្មកើត​ឡើង ដោយប្រការណាមួយ។

ចំពោះពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅទៅលើប្រភេទពន្ធប្រចាំឆ្នាំ។ ហើយពន្ធនេះទៀតសោត បានកំណត់លើដី​ដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយនៅកម្ពុជា។ មានន័យថា ដី ឬសំណង់ ដែលពុំមានកល្ខណៈណាមួយនៅចំណុចទាំងនេះរួមមាន ដីមានសំណង់ស្ថិតក្នុងតំបន់លំនៅឋាន, ដីជួល​ដែលមានសំណង់មានការកាន់កាប់, ដីដែលមានសកម្មភាពសេដ្ឋកិច្ច, ដីជាកម្មសិទ្ធិរដ្ឋដែលមានជួលទៅ​ឱ្យនីតិបុគ្គល ឬជារូបវន្តបុគ្គល និងដីស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ ជាដើម។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា កត្តាដែលបណ្ដាលឱ្យមានការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់នោះ មានគោល​បំណង ទប់ស្កាត់រាល់រូបភាពទិញដីទុកមិនប្រើប្រាស់រង់ចាំពេលឡើងថ្លៃលក់យកកម្រៃលើស,​ ជំរុញការប្រើប្រាស់​ដីធ្លីឱ្យបានសមស្រប និងមានការអភិវឌ្ឍ, បង្កើនសកម្មភាពសេដ្ឋកិច្ចនិងកម្លាំងការងារ និងរួមចំណែកជាប្រយោជន៍​ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិទៀតផង។

ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន​ពន្ធដារ សង្ឃឹមថា បន្ទាប់ពីទទួលបានការជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់នឹងយក​ចិត្តទុកដាក់ បំពេញកាតព្វកិច្ចសារពើពន្ធ ឱ្យបានទាន់ពេលវេលាកំណត់។

យោងតាមពន្ធដារ រយៈពេល ៥ខែ ចាប់ពីខែមករា ដល់ឧសភា អគ្គនាយកដ្ឋានពន្ធដារ(GDT)ប្រមូលចំណូល​ចូលជាតិបានសរុប១ ៨២៦.៦៩លានដុល្លារ។ ចំណូលដែលប្រមូលបាននេះ គឺស្មើនឹង ៥១,១៤ភាគរយ​នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១២ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៥ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៣ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម