Connect with us

ព័ត៌មានជាតិ

​របរចិញ្ចឹមទាយកពងលក់​មានហាងឆេង​ល្អ

បានផុស

នៅ

កសិករចិញ្ចឹមទាយកពងលក់​សប្បាយចិត្ត ខណៈតម្លៃនៅទីផ្សារបានឡើងថ្លៃគួរសម។ អ្នកចិញ្ចឹមទាក្នុងវ័យ ៦០ ឆ្នាំឈ្មោះ យេន យាត រស់នៅភូមិក្រាំងដៃ ឃុំធ្លក ស្រុកទ្រាំងខេត្តតាកែវ​បានឲ្យដឹងថា សព្វថ្ងៃគាត់ចិញ្ចឹមសត្វទាយកពងលក់ប្រមាណជាង ២ ពាន់ក្បាល ​ក្នុងមួយថ្ងៃរូបលោកប្រមូល​ពងបាន ១ ៧០០ ទៅ ១ ៩០០ពង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករដដែលរូបនេះបានបន្តថា សត្វទារបស់លោកមិនមែនចិញ្ចឹមក្នុងកសិដ្ឋាននោះទេគឺចិញ្ចឹមនៅលើដីស្រែបន្ទាប់ពីច្រូតកាត់រួចហើយចំណីរបស់វាគឺមានតែស្រូវកន្ទក់លាយជាមួយដើមចេករួមទាំងសត្វល្អិតក្នុងស្រែប៉ុណ្ណោះ។ ចំពោះសត្វទាដែលឲ្យចំណីស្រូវច្រើនតែពងក្រហមហើយបើលាយកន្ទក់ច្រើនពេកក៏ពងមិនសូវក្រហមដែរ។

ដោយឡែកលោក ចាប ឌឿន ក្នុងវ័យ៧០ឆ្នាំ រស់នៅក្នុងឃុំធ្លកស្រុកទ្រាំង ខេត្តតាកែវបានឲ្យដឹងថា កាលពីឆ្នាំមុនៗតម្លៃពងពងទាធ្លាក់ថ្លៃរហូតដល់មួយគ្រាប់បានតែ ២០០ ទៅ ២៥០រៀលប៉ុណ្ណោះ។

លោក ចាប ឌឿនបន្តថា៖ «ខុសប្លែកឆ្នាំនេះឈ្មួញចុះមកទិញដល់កន្លែងចិញ្ចឹមបានរហូត៥០០រៀលឯណោះ អញ្ចឹងហើយទើបនៅឆ្នាំនេះអ្នកចិញ្ចឹមទានាំគ្នាសប្បាយចិត្តព្រោះលក់ពងបានថ្លៃដែលក្នុងចំណូល១ថ្ងៃមិនក្រោម២លានរៀលតាមចំនួនសត្វទា»។

ចំណែកស្ត្រី ធួក ពិន ជាអាជីវករលក់ពងទានៅផ្សារច្បារអំពៅវិញបាននិយាយថា ឆ្នាំនេះពងទា​លក់បានរហូត ៦៥០រៀលទៅ៧០០រៀល ខណៈតម្លៃទិញចូលថ្លៃ ៦០០រៀលក្នុង១គ្រាប់៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម