ព័ត៌មានជាតិ
សាធារណជនប្រតិកម្មនឹងរូបព្រះភក្រ្តបដិមាព្រះពុទ្ធអង្គ ខុសនឹងរចនាប័ទ្ម
មហាជនជាច្រើន បានប្រតិកម្មនឹងរូបបដិមាព្រះពុទ្ធអង្គ ដែលសាងសង់ឡើងមានទម្រង់ព្រះភក្ត្រ ខុសនឹងរចនាប័ទ្ម ព្រះពុទ្ធបដិមា ហើយបានសំណូមពរដល់អាជ្ញាធរ និងអ្នកមានបច្ចេកទេស ជួយកែកុនផង ព្រោះនេះជាមុខមាត់របស់តំបន់ស្រុក និងប្រទេសជាតិ។
ផេកហ្វេសប៊ុកឈ្មោះ បុរាណាចារ្យ កាលពីថ្ងៃទី២៥ មិថុនា ២០២៣ បានផុសនូវរូបភាពមួយសន្លឹក និងភ្ជាប់ជាមួយខ្លឹមសារថា “ឃើញមាន មហាជនប្រតិកម្មច្រើន ឆ្លៀតឱកាសនេះអេតមីន សូមសំណូមពរ ដល់អ្នកមានសទ្ធា អាជ្ញាធរ និងអ្នកមានបច្ចេកទេស ជួយមេត្តាជួយសង្គ្រោះកែកុនផង ព្រោះបដិមាទំហំបែបនេះ ជាមុខមាត់នៃតំបន់ ភូមិស្រុកខេត្តរបស់លោកអ្នក និង ស្របតាមអនុសាសន៍នាយករដ្ឋមន្ត្រី នៃយើង ដែលបានថ្លែងទាក់ទងនឹងរចនាប័ទ្ម ព្រះពុទ្ធបដិមាកាលពីខែមុន។”
ជុំវិញរឿងរ៉ាវនេះ មានមតិខ្លះ បានចោទជាសំណួរថា តើការសាងសង់រូបបដិមាខាងលើឡើង មានបានឆ្លងកាត់អាជ្ញាធរណាខ្លះដែរទេ? និងខ្លះ បានសម្តែងការមិនពេញចិត្តខ្លាំង រហូតស្នើឱ្យមានការវាយចោលទៀតផង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជារឿយៗតែងតែណែនាំឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់លើការសាងសង់រូបសំណាក ឬបដិមាព្រះពុទ្ធ ឱ្យបានត្រឹមត្រូវទៅតាមរចនាប័ទ្មខ្មែរ។ សម្តេចថា បើការកសាងនោះមិនត្រូវតាមក្បួនខ្នាត ហើយមានភាពមិនត្រឹមត្រូវ ពេលដែលអភិសេធដាក់ឱ្យប្រើប្រាស់រួចហើយគឺគ្មានអ្នកណាហ៊ានវ៉ៃចោលនោះទេ គេខ្លាចមានបញ្ហាគ្រោះថ្នាក់តាមអបិយជំនឿ។ អីចឹងទេរបស់នោះត្រូវបន្សល់ទុករាប់រយឆ្នាំទៅខាងមុខទៀតដែល នាំទៅឱ្យក្មេងជំនាន់ក្រោយអាចយល់ខុសពីទម្រង់ខ្មែរពិតប្រាកដ៏យ៉ាងណា។
គួរបញ្ចាក់ថា សំណង់រូបបដិមា ដែលកំពុងរងការរិះគន់នេះ ជាសំណង់ស្ថាបនាឡើងក្នុង វត្តវាល ទឹកដីនៃខេត្តពោធិ៍សាត់៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត