Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនសវនកម្មឯករាជ្យ ចុះស្រង់ព័ត៌មានបន្ថែម​ពីក្រុមហ៊ុន ម៉ន ដានី ១សប្ដាហ៍ទៀត នឹងចេញលទ្ធផល

បានផុស

នៅ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានផ្តល់ដំណឹងដល់អតិថិជន ដែលបានទិញលំនៅឋាន និងដីឡូតិ៍នៅក្នុងគម្រោង២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក ថា បន្ទាប់ពីទទួលបានពាក្យស្នើសុំ​អន្តរាគមន៍ពីភាគីពាក់ព័ន្ធ ន.អ.ប. បានរៀបចំក្រុមការងារ ដោះស្រាយវិវាទ និងបានប្រជុំពិភាក្សា​អស់ពេលជាច្រើន​លើកច្រើនសារ និងចុងក្រោយបានឯកភាពឱ្យក្រុមហ៊ុនសវនកម្មឯករាជ្យចុះពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន និងឯក​សារកិច្ចសន្យាលក់ទិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ លទ្ធផលបឋម នៃការធ្វើសវនកម្មបានដាក់ប្រជុំក្រុមការងារ​ដោះស្រាយ​វិវាទ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែ ដោយអតិថិជនខ្លះមិន​ទាន់បានផ្ដល់ព័ត៌មានដល់​ក្រុមហ៊ុនសវន​កម្មឯករាជ្យ ដូច្នេះអង្គប្រជុំបានសម្រេចឱ្យ ក្រុមហ៊ុនសវនកម្ម ចុះស្រង់ព័ត៌មានបន្ថែម ដោយទុកពេលជូន ១សប្ដាហ៍។

ទន្ទឹមនឹងការចុះស្រង់ព័ត៌មានបន្ថែម របស់ក្រុមហ៊ុនសវនកម្មឯករាជ្យ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានស្នើដល់អតិថិជនទាំងអស់ ត្រូវអត់ធ្មត់ និងរក្សាភាពស្ងប់ស្ងាត់ មិនត្រូវចូលរួមធ្វើបាតុកម្មនោះទេ ដោយទុកពេលជូន ន.អ.ប. ធ្វើការជាមួយភាគីពាក់ព័ន្ធ សម្របសម្រួល និងដោះស្រាយ វិវាទរវាងម្ចាស់ដី និងក្រុមហ៊ុនម៉នដានីជូនបងប្អូន។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អះអាងថា នឹងជូនដំណឹងដល់បងប្អូនអតិថិជនទាំងអស់នូវ​លទ្ធផលនៃការ​សម្រប​សម្រួលយ៉ាងយូរមុនថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។

ដើម្បីការពារផលប្រយោជន៍របស់អតិថិជន និងភាគីពាក់ព័ន្ធ កន្លងមក ន.អ.ប. បានស្នើឱ្យ ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក បញ្ឈប់សកម្មភាពអាជីវកម្មគម្រោងទី២៩ របស់ខ្លួន ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅភូមិចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភាក្សា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ការបញ្ឈប់នេះដោយសារ​ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានដោយពុំមានអាជ្ញាបណ្ណពី ន.អ.ប និងកំពុងមានវិវាទ​ជាមួយ​ម្ចាស់ដី។ នេះបើតាមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម