Connect with us

ព័ត៌មានជាតិ

ចៅក្រម ឬព្រះរាជអាជ្ញាម្នាក់ អាចចាត់ការសំណុំរឿងបានប្រមាណ ៣០០សំណុំរឿងក្នុងមួយឆ្នាំៗ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា ចៅក្រម ឬព្រះរាជអាជ្ញាម្នាក់ អាចចាត់ការសំណុំរឿងបានប្រមាណ ៣០០សំណុំរឿងក្នុងមួយឆ្នាំៗ ដែលនេះគឺជាចំនួនច្រើនមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឲ្យដឹងនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។

នៅក្នុងឱកាសពិធីនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០​២២​កន្លងទៅនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការសំណុំរឿងបានប្រមាណ ២២,០០០សំណុំរឿង ដែលស្មើនឹងប្រមាណ ៦៦ភាគរយ នៃសំណុំរឿងសរុបប្រមាណ ៣៣,០០០សំណុំរឿង។

ចំណែកសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចាត់ការសំណុំរឿងបានប្រមាណ ៣,៥៣៩សំណុំរឿង ស្មើនឹង ៥៥ភាគរយ នៃសំណុំរឿងសរុប ៦,៥៤៣សំណុំរឿង។

លោកថា លទ្ធផលបែបនេះ បានបង្ហាញឲ្យឃើញថា បើទោះបីជាធនធានមនុស្សក្នុងវិស័យ​យុត្តិធម៌ ជាពិសេសចំនួនចៅក្រម មានព្រះរាជអាជ្ញានូវមានចំនួនខ្វះខាតនៅឡើយក៏ពិតមែន តែចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ បានខិតខំប្រឹងប្រែងដោះស្រាយសំណុំរឿងក្ដីនានា ជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ។

លោក កើត រិទ្ធ បញ្ជាក់បែបនេះថា «ដោយចៅក្រម ឬព្រះរាជអាជ្ញាម្នាក់ៗ អាចចាត់ការសំណុំរឿងបានរហូតដល់ទៅប្រមាណ ៣០០សំណុំរឿងក្នុងមួយឆ្នាំៗ ដែលជាចំនួនដ៏ច្រើន»។

បើតាមលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្អែកលើលទ្ធផលនៃការចំណាត់ការ​សំណុំរឿងខាងលើ គឺចំនួនសំណុំរឿងប្រចាំឆ្នាំ ដែលនៅសល់មិនទាន់ចាត់ការរួច និងសំណុំរឿងចូលថ្មី នៅតែបន្តកើនឡើងជាមធ្យមក្នុងកម្រិត ៧ភាគរយ ទៅ ១៤ភាគរយក្នុងមួយឆ្នាំៗ។

លោក កើត រិទ្ធ បានបញ្ជាក់ទៀតថា ចំណុចនេះ បានធ្វើឲ្យតុលាការតែងតែជួបប្រទះនូវការកកស្ទះសំណុំរឿង ដែលត្រូវប្រឈមដោះស្រាយជាប់ជាប្រចាំ ហើយសាលាជំរះក្ដីនីមួយៗ ត្រូវបន្តខិតខំអនុវត្តការងារបន្ថែមទៀត ក្នុងការជំរុញការដោះស្រាយសំណុំរឿងឲ្យបានឆាប់៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៥៩ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម