Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា ជួបពិភាក្សាការងារជា​មួយគណៈប្រតិភូក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន

បានផុស

នៅ

នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម NIU Haifeng អគ្គនាយករងទទួលការងារសហប្រតិបត្តិការអន្តរជាតិ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងនៃការអញ្ជើញមកបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងសន្តិសុខចិន នាពេលនេះ​ គឺអនុវត្តទៅតាមផែនការសហប្រតិបត្តិការរបស់ក្រសួងមហាផ្ទៃកម្ពុជា​ និងក្រសួងសន្តិសុខចិន​ និងដើម្បីធ្វើការពិភាក្សា​ផ្លាស់ប្តូរយោបល់​បំពេញបន្ថែមលើដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់​ ពិសេសកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើស តាមរយៈការិយាល័យសម្របសម្រួលអនុវត្តច្បាប់​ រួមទាំងការជម្រុញការសាងសង់អគារទីបញ្ជាការនគរបាលជាតិ។

ជាមួយគ្នានេះដែរ ភាគីទាំងពីរកម្ពុជា-ចិន បានឯកភាពគ្នាលើការងារមួយចំនួនដូចខាងក្រោម៖

១.បន្តពង្រឹងអនុវត្តកិច្ចសហការស្របតាមខ្លឹមសារដូចមានចែងក្នុងផែនការក្រសួងទាំងពីរ។

២.កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហការអនុវត្តច្បាប់ដែលភាគីកម្ពុជា-ចិនសម្រេចបាន និងបានខិតខំរិះរកវិធីសាស្រ្តស្របតាមគោលការណ៍ច្បាប់ និងបទបញ្ញត្តិនៃប្រទេសនីមួយ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមដែលកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការ។

៣.ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើស តាមរយៈយន្តការការិយាល័យសម្របសម្រួល ភាគីទាំងពីរឯកភាពប្រកាន់ខ្ជាប់នូវស្មារតីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មានទាន់ពេល និងការគោរពអធិបតេយ្យភាពគ្នា ដូចមានកំណត់ក្នុងខ្លឹមសារនៃ MoU និងផែនការសហប្រតិបត្តិការក្រសួងទាំងពីរ។ ទោះយ៉ាងណា ដើម្បីបង្កើនប្រសិទ្ធភាពលើកិច្ចការនេះ ភាគីទាំងពីរពិនិត្យលទ្ធភាពបង្កើតជា SOP រួមគ្នាមួយដែលជាផែនទីបង្ហាញផ្លូវក្នុងការចាត់តាំងកិច្ចប្រតិបត្តិការ។

៤.គាំទ្រចំពោះគំនិតផ្តួចផ្តើមសម្រាប់បើកវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលា ដើម្បីកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ បម្រើឲ្យកិច្ចប្រតិបត្តិការរវាងភាគីទាំងពីរ។ ជាមួយគ្នានោះ ភាគីចិនបានបញ្ជាក់អំពីការខិតខំដោះស្រាយសំណូមពរកម្ពុជាពាក់ព័ន្ធ និងការគាំទ្រជាមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេសបម្រើឲ្យកិច្ចប្រតិបត្តិការរក្សា​សន្តិសុខ និងសណ្តាប់ធ្នាប់ ទៅតាមដំណាក់កាល និងស្ថានភាពជាក់ស្តែង។

៥.គាំទ្រឲ្យក្រុមជំនាញបច្ចេកទេសរបស់ភាគីទាំងពីរ ជួបពិភាក្សាគ្នាឲ្យបានញឹកញាប់ពាក់ព័ន្ធនឹងគម្រោងសាងសង់ទីបញ្ជាការនគរបាលជាតិ ដើម្បីជម្រុញដំណើរការសាងសង់ឲ្យបានឆាប់រហ័ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ៖ សម្ព័ន្ធភាព​រវាង​អាមេរិក និង​ជប៉ុន មិន​ស្មើ​ភាព​គ្នា​សោះ

គ្រូកិច្ចសន្យា
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំណែនាំនីតិវិធីក្នុងការជ្រើសរើសគ្រូកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហុងគ្រី៖ ការ​​យក​លុយទៅជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម ដូច​បំផ្លាញ​អឺរ៉ុប​ទាំង​មូល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចិន៖ មហា​អំណាច​ធំៗ​មិន​គួរ​ធ្វើ​បាប​ប្រទេស​ទន់ខ្សោយ​ទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

សន្តិសុខសង្គម២៣ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ឃាតក
សន្តិសុខសង្គម២២ ម៉ោង មុន

ក្រុមឃាតកសម្លាប់នារីម្នាក់យកទៅកប់ជិតផ្សារ​អីអន៣ ត្រូវបានបញ្ជូនដល់តុលាការដើម្បីអនុវត្តច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម