ព័ត៌មានជាតិ
ក្រុមការងារយុវជន CPP តំណាងលោក ហ៊ុន ម៉ាណែត យកអំណោយសប្បុរសជនជូនពលរដ្ឋ រងគ្រោះដោយទឹកជំនន់១៧៧១៥ គ្រួសារ
គណៈប្រតិភូ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប តំតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ាណែត បានចុះប្រគល់អំណោយជាសម្ភារ: និងថវិកាដែលជាទឹកចិត្តសប្បុរសធម៌របស់ប្រជា ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតាមបណ្តាប្រទេស និងតំបន់នៅអឺរ៉ុប និងក្រុម ការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប តាមរយៈលោក ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន១៧១៥ គ្រួសារ។

សកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយ ហួត ហាក់ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប តំណាងលោក ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុបជាច្រើនរូបទៀត ក្រោមកិច្ចសហការរៀបចំរបស់ក្រុមការងារលោក កែវ រតន: រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជា និងលោក ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងសហការី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ។

លោក ហួត ហាក់ បានថ្លែងថា នេះគឺជាយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស ដែលកំពុងរងគ្រោះដោយទឹកជំនន់ ដែលអំណោយទាំងនេះគឺជាទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅតាមបណ្ដារប្រទេស និងតំបន់ក្នុងទ្វីបអឺរ៉ុប និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប តាមរយៈលោក ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ។ ជាក់ស្ដែងពិធីចែកអំណោយទាំងនេះបានប្រគល់ជូនប្រជាពលរដ្ឋនៅឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិសាត់ ចំនួន១៧១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគ បរិភោគជាអង្ករ ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងទឹកត្រី។

សូមបញ្ជាក់ថា នេះជាគោលដៅទីមួយហើយ ដែលក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប មានគម្រោងនាំយកអំណោយជាសម្ភារ: និងថវិកា ដែលបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅតាមបណ្ដាប្រទេស និងតំបន់ក្នុងទ្វីបអឺរ៉ុប និងក្រុមការងារ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់នៅតាមបណ្ដាគោលដៅនៃខេត្តមួយចំនួនជា បន្តបន្ទាប់ទៀតនាពេលខាងមុខ៕
ដោយ ៖ កោះកែវ






-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
នយោបាយ១១ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ