ព័ត៌មានជាតិ
លោក ជា ច័ន្ទបរិបូរណ៍៖ ការសង់រូបសំណាកព្រះពុទ្ធអង្គគួរមានក្រសួងធម្មការ ឬក្រសួងវប្បធម៌ចេញគំរូឱ្យ
លោក ជា ច័ន្ទបរិបូរណ៍ អ្នកអត្ថាធិប្បាយនិងជារដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើង បើជាគំនិតរបស់លោក ការសាងសង់រូបសំណាកព្រះពុទ្ធអង្គនានាគួរតែមានក្រសួងធម្មការ និងសាសនា រួមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញជាគំរូ ព្រះភក្ត្រ ព្រះពុទ្ធ មួយជាគំរូ ដើម្បីឱ្យសំណង់ចេញមកមានលក្ខណៈស្តង់ដារ។

ការលើកឡើងរបស់ លោក ជា ច័ន្ទបរិបូរណ៍ បន្ទាប់ពីមានការប្រតិកម្មរបស់មហាជនជាច្រើន ពាក់ព័ន្ធទៅនឹងការសាងសង់រូបបដិមាព្រះពុទ្ធអង្គ ដែលសាងសង់ឡើងមានទម្រង់ព្រះភក្ត្រខុសនឹងរចនាប័ទ្មព្រះពុទ្ធបដិមា ស្ថិតនៅក្នុងវត្តវាល ទឹកដីនៃខេត្តពោធិ៍សាត់។
តាមរយៈសំណេរនៅលើបណ្ដាញសង្គម នាថ្ងៃទី២៦ ខែមិថុនា ឆាំ២០២៣ លោក ជា ច័ន្ទបរិបូរណ៍បានលើកឡើងថា រូបលោកផ្ទាល់ ក៏ដូចជាមហាជនបានសង្កេតឃើញថា ការកសាងរូបព្រះពុទ្ធបដិមា មានព្រះភក្ត្រប្លែកៗ ធ្វើឱ្យមហាជនតាមបណ្ដាញសង្គមនិយាយជាពាក្យលេងសើចថា “ជាងឆ្លាក់មុខដូចម្ចាស់លុយ ដូចជាងជាដើម”។

ជុំវិញការលើកឡើងនេះ អ្នកអត្ថាធិប្បាយរូបនេះបានបន្តថា «ដើម្បីបញ្ចប់បញ្ហានេះ ជាគំនិតខ្ញុំ គួរតែក្រសួងធម្មការ និងសាសនា រួមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចេញជាគំរូ ព្រះភក្ត្រ ព្រះពុទ្ធ មួយជាគំរូ (ស្តង់ដារ) ដាក់ឲ្យការសាងសង់ទាំងឡាយធ្វើតាមគំរូនេះ»។
ស្របពេលជាមួយគ្នានេះ លោក ជា ច័ន្ទបរិបូរណ៍ ក៏បានរំឭកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោលើកឡើងក្នុងទិវាវប្បធម៌ជាតិនាពេលកន្លងមកថា ចំពោះការសាងសង់នៃរូបសំណាកនានា ក្រោយពីប្រទេសមានសន្តិភាព ការអភិវឌ្ឍន៍បានកើតចេញជាបន្តបន្ទាប់ ហើយការកសាងនៅរូបបដិមានានាក៏សម្បូរបែប។

ត្រង់ចំណុចនេះ យើងសង្កេតឃើញថា ការកសាងភាគច្រើនពុំបានគិតទៅដល់ខ្នាត ឬរចនាបថប៉ុន្មានឡើយ ដែលបញ្ហានេះ អាចជះឥទ្ធិពលទៅដល់ភាពច្របូកច្របល់នៃស្ថាបត្យកម្មខ្មែរ។ ទៀតសោត ការកសាងរូបសំណាកនានាត្រូវឱ្យមានការពិនិត្យពីក្រសួងជំនាញដូចជាក្រសួងវប្បធម៌ ក្រសួងធម្មការ និងសាសនា។
ម្យ៉ាងវិញទៀត ការកសាងរូបបដិមាទាំងអស់នោះ តាមទំនៀមទម្លាប់ក្នុងការចាប់ផ្តើមនិងការដាក់ឱ្យប្រើប្រាស់តែងមានការធ្វើពិធីអភិសេក ដូច្នេះក្រោយពិធីអភិសេករួចហើយ ពុំមាននរណាហ៊ានវាយកម្ទេចចោលឡើយ (លើកលែងតែរបប ប៉ុល ពត) ដូច្នេះភាពឆ្គាំឆ្គងនឹងបន្សល់ទុកជាច្រើនរយឆ្នាំទៅមុខទៀត៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៦ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា