ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាំមកនូវការអភិវឌ្ឍប្រទេសជាតិ កាន់តែរីកចម្រើនក្រោមម្លប់សន្តិភាព
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន បានថ្លែងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺនាំមកនូវការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមម្លប់សន្តិភាព។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៃក្រុមការងាររួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលមានវត្តមានឯកឧត្ដម ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន រួមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណ ៣.៦០០ នាក់ នៅវិមាន ៧ មករា នារសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ ដោយផ្ដើមចេញពីការថ្លែងអំណរគុណចំពោះវត្តមានយ៉ាងកក់ក្ដៅរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជាអធិបតីក្នុងពិធីដ៏មានសារៈសំខាន់ ព្រមទាំងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងស្នាដៃការងារនានារបស់ក្រុមការងាររួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានរួមចំណែកជាមួយគណបក្ស ចាប់តាំងពីពេលបង្កើតនៅឆ្នាំ ២០១១ រហូតមកទល់ពេលនេះ។ ទន្ទឹមនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានរាយការណ៍ជូនគណៈអធិបតី និងអង្គពិធី ដោយគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់សុខុមាលភាព សម្រួលការលំបាក ដោះស្រាយបញ្ហាប្រឈម និងកែលំអជីវភាពរស់នៅ។

សូមជម្រាបជូនថា ពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា នៃក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា រៀបចំឡើងស្របតាមស្មារតីរបស់មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី ២៨-២៩ ខែមករា ឆ្នាំ ២០២៣ ដោយ សម្ដេច បានលើកឡើងថា ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់ ផ្សារភ្ជាប់ គិតគូរ ជួយដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូន នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជួយលើកកម្ពស់ជីវភាពពួកគាត់ ជាពិសេសបុគ្គលក្នុងវិស័យសេវាកម្សាន្ត ដោយត្រូវរៀបចំផ្ដល់ប័ណ្ណសមធម៌ជូនពួកគាត់ ដើម្បីទទួលបានសេវាថែទាំជំងឺដោយឥតគិតថ្លៃ។

ថ្លែងប្រសាសន៍ទៅកាន់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា បម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា «ការជួបជុំនាពេលនេះ បានបង្ហាញពីកម្លាំងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ ដែលបានចងក្រង ពង្រឹង ពង្រីក រចនាសម្ព័ន្ធសមាជិក សមាជិកា របស់ខ្លួនរហូតមានសមាជិកសរុបចំនួនជាង ១២០០០ នាក់»។

ទន្ទឹមនឹងការលើកឡើងខាងលើ សម្ដេចកិត្តិសង្គហបណ្ឌិត បានយកឱកាស នៃជំនួបនេះ រំលឹកអំពីប្រវត្តិ សមិទ្ធផល និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ផ្ដើមចេញពីការរំដោះជាតិ បញ្ចប់សង្គ្រាម និងស្វែងរកសុខសន្តិភាពរហូតដល់ការកសាង និងអភិវឌ្ឍន៍ប្រទេស ពីមួយដំណាក់កាលទៅមួយដំណាក់កាល ជាពិសេសក្នុងដំណាក់កាលចុងក្រោយ នៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ និងភាពជោគជ័យក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់តំបន់ និងអន្តរជាតិនានា។

សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមអំពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ គិតគូរគ្រប់ជ្រុងជ្រោយ និងចក្ខុវិស័យច្បាស់លាស់របស់គណបក្សប្រជាជន ព្រមទាំងការយកចិត្តទុកដាក់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការឆ្លើយតបនឹងតម្រូវការចាំបាច់នានាក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

ជាចុងបញ្ចប់ សម្ដេចកិត្តិសង្គហបណ្ឌិត បានលើកទឹកចិត្តឲ្យសមាជិក សមាជិកាទាំងអស់ ត្រៀមខ្លួនចូលរួមបោះឆ្នោតនាពេលដ៏ខ្លីខាងមុខឲ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិ ឲ្យបានកាន់តែរីកចម្រើន៕

អត្ថបទ ៖ វិមាន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ