ព័ត៌មានជាតិ
អតីតសកម្មជនបក្សភ្លើងទៀនមួយគ្រួសារទៀត បន្ដទម្លាក់ស្លាកមុខផ្ទះចោល ដោយអស់ជំនឿនិងឈប់គាំទ្រ
កំពង់ចាម ៖ មួយរយៈនេះ អតីតសកម្មជនបក្សភ្លើងទៀន ក្នុងខេត្តកំពង់ចាម បានសម្រេចចិត្តផ្តួលរលំស្លាកគណបក្សភ្លើងទៀនចេញពីមុខផ្ទះ ដោយអស់ជំនឿ និងឈប់គាំទ្រការដឹកនាំរបស់មេបក្សរត់ចោលស្រុកទៀតហើយ។

នៅរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ គ្រួសារអតីតសកម្មជនបក្សភ្លើងទៀនមួយគ្រួសារ រស់នៅភូមិព្រែកតាកែ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម លោក ម៉េង ទុំ អាយុ៤៦ឆ្នាំ និងមានប្រពន្ធ ជិន ប៉ោលីម អាយុ៤២ឆ្នាំ និងលោកយាយ យ៉ុវ ស្រេត អាយុ៦៦ឆ្នាំ បាននាំគ្នាសម្រេចចិត្ត ទម្លាក់ស្លាកគណបក្សភ្លើងទៀនចេញពីមុខផ្ទះចោល ចាប់ពីពេលនេះតទៅ។

លោក ម៉េង ទុំ រួមនឹងគ្រួសារបញ្ជាក់ថា រូបលោក មិនគាំទ្រគណបក្សភ្លើងទៀនទៀតទេ ដោយអស់ជំនឿជឿលើការដឹកនាំរបស់មេដឹកនាំរបស់គណបក្សភ្លើងទៀនជាពិសេស គឺលោក សម រង្សី ដែលតែងតែប្រើប្រាស់នយោបាយបោកប្រាស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរ លោក ម៉េង ទុំ ព្រមទាំងក្រុមគ្រួសារ បានសូមចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដែលដឹកនាំដោយ សម្តេច តេជោ ហ៊ុន សែន គឺ តែងតែគិតគូរពីជីវភាព និងអភិវឌ្ឍន៍ឥតឈប់ឈរ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ










-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក