ព័ត៌មានជាតិ
ស្នងការខេត្តកំពតត្រៀមកម្លាំងប្រមាណ៣ពាន់នាក់ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈពេលឃោសនានិងបោះឆ្នោតខាងមុខ
នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ចមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានលើកឡើងឲ្យដឹងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតនៅស្រាលសន្តិសិទបូកគោថា លោកស្នងការដ្ឋាននគរបាលខេត្តបានរៀបចំ និងត្រៀមកម្លាំងសមត្ថកិច្ចរួចជាស្រេចនូវទូទាំងខេត្តដើម្បីចូលរួមរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងពេលដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខ។

លោកឧត្តមសេនីយ៍ទោស្នងការខេត្តបានបញ្ជាក់ថា កម្លាំងប្រមាណ១ពាន់នាក់ប្រើប្រាស់ពេលធ្វើយុទ្ធនាការឃោសនា និង២ពាន់នាក់សម្រាប់ប្រើប្រាស់ពេលដំណើរការបោះឆ្នោត។ កម្លាំងសរុបមានចំនួន១,៧៣៦នាក់ ក្នុងនោះកម្លាំងនគរបាលមានចំនួន ១,៣៥៣នាក់ កម្លាំងប្រជាការពារចំនួន ៣៨៣នាក់ និងកម្លាំងត្រៀមបម្រុងចំនួន ៣៨២នាក់ផងដែរ។

លោកបានបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេលនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ស្នងការដ្ឋាននគរបាលខេត្តកំពតបានត្រៀមកម្លាំងសម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់ចំនួន១,០១១នាក់។ដោយឡែក កម្លាំងអន្តរាគមន៍ត្រៀមនៅតាមបណ្តាប៉ុស្តិ៍មាន ៦៥១នាក់, នៅតាមបណ្តាអធិការដ្ឋានទាំង៩ក្រុង-ស្រុកមាន១៨០នាក់ រួមទាំងកម្លាំងរបស់កងរាជអាវុធហត្ថ និងកម្លាំងតំបន់ប្រត្តិបត្តការសិករងមានចំនួន ៩០នាក់ផងដែរ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ទូទាំងខេត្តកំពតមានគណបក្សនយោបាយឈរឈ្មោះចំនួន១២គណបក្ស មណ្ឌលបោះឆ្នោតសរុបចំនួន ៣៤២មណ្ឌល ដែលមានការិយាល័យបោះឆ្នោតសរុបមានចំនួន១៥៤ការិយាល័យ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួន៤២១១៩នាក់៕
អត្ថបទ៖ សឹង រ៉ាត់


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ