ព័ត៌មានជាតិ
កម្ពុជា នាំចេញអង្ករជាលើកដំបូងទៅទីផ្សារហ្វីលីពីនជាង ២.៥ ពាន់តោន
កម្ពុជា បាននាំចេញអង្ករជាលើកដំបូងដែលមិនធ្លាប់មានពីមុនមក ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ប្រមាណ ២ ៥៧៥ តោន។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៣។

ថ្លែងនៅក្នុងពិធីសម្ពោធការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនលោកឧកញ៉ា បានលើកឡើងថា ការនាំចេញក្នុងបរិមាណច្រើនជាលើកទី១នេះ គឺត្រូវបានអនុវត្តន៍ឡើងដោយ ក្រុមហ៊ុន ខ្មែរហ៊្វូត គ្រុប ឯ.ក និងកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលតែងតែខិតខំស្វែងរកទីផ្សារជូនអង្ករកម្ពុជា ជាពិសេសនៅគ្រប់កិច្ចសវនការ និងការប្រជុំនានា ជាមួយប្រមុខរដ្ឋាភិបាលប្រទេសផ្សេងៗ សម្តេចតេជោ តែងតែស្នើឱ្យសមភាគីប្រទេសទាំងនោះជួយទិញអង្ករកម្ពុជា ឱ្យបានច្រើន។ ជាក់ស្តែងនៅក្នុងជំនួបប្រមុខរដ្ឋ និងប្រមុខការទូតទាំងអស់ ដែលក្នុងនោះរួមទាំង ប្រធានាធិបតីប្រទេសហ្វីលីពីន ដែលបានអញ្ជើញមកធ្វើការទស្សនៈកិច្ចនៅកម្ពុជាក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា ផងដែរ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកោតសរសើរដល់សហព័ន្ធស្រូវអង្ករកម្ពុជា ចំពោះការខិតខំបំពេញការងារ និងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនហ្គ្រីនត្រេដ រហូតឈានទៅរកការបើកច្រកទីផ្សារអង្ករទៅកាន់ប្រទេសហ្វីលីពីននេះឡើង និងបានស្នើឱ្យបន្តសកម្មភាពនេះសម្រាប់ទីផ្សារផ្សេងទៀត។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដើម្បីលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្មបានខិតខំស្វែងរកទីផ្សារថ្មីបន្ថែមសម្រាប់ស្រូវអង្ករ និងផលិតផលដែលកែច្នៃចេញអំពីស្រូវអង្ករ តាមរយៈពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កិច្ចព្រៀមព្រៀងសេរីកម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាត់ អារ៉ាប់រួម ជាដើម។ លើសពីនេះ ក្រសួងពាណិជ្ជកម្ម ក៏បានខិតខំពង្រីកទីផ្សារបន្ថែមទៀតជាមួយប្រទេសចិន ដោយកំពុងចរចា រៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ សម្រាប់បរិមាណ ៥០ម៉ឺនតោន សម្រាប់ឆ្នាំ២០២៣-២០២៤ ផងដែរ។

លោកស្រី MARIA AMELITA C. AQUINO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋហ្វីលីពីន បានថ្លែងសាទរនូវការរីកចម្រើននៃការធ្វើពាណិជ្ជកម្មអង្កររវាងកម្ពុជា និងហ្វីលីពីន ជាពិសេសការនាំអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន ដែលនេះជាបំណងរបស់កម្ពុជាជាយូរមកហើយ ហើយការងារនេះត្រូវបានចាប់ផ្តើមឡើងដោយក្រុមហ៊ុន ខ្មែរហ៊្វូត គ្រុប ឯ.ក ជាមួយអ្នកនាំចូលហ្វីលីពីន ដែលជាគម្រូមួយសម្រាប់បង្ហាញអំពីសក្តានុពល និងការត្រៀមខ្លួនរួចរាល់របស់អង្ករកម្ពុជាទៅដល់អ្នកនាំចូលផ្សេងទៀតដើម្បីបញ្ជាទិញអង្ករពីកម្ពុជា។

សូមបញ្ជាក់ថា រយៈពេល ៥ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ២៧៨,១៨៤តោន ស្មើនឹង ១៩១.៦៤ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់គោលដៅចំនួន៤៩ ក្នុងនោះមានទីផ្សារថ្មីចំនួន១ ត្រូវបានកើតឡើង គឺទីផ្សារប្រទេសហ្វីលីពីន ដែលបាននាំចេញជាលើកដំបូងក្នុបរិមាណច្រើនមិនធ្លាប់មានពីមុន គឺចំនួន ២ ៥៧៥ តោន។ នេះជាការបញ្ជាក់របស់លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា៕
អត្ថបទ ៖ ផល ធារិត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា