Connect with us

ព័ត៌មានជាតិ

CDC អនុម័តជាផ្លូវការលើគម្រោងវិនិយោគថ្មីចំនួន ៩ មានទុនជាង ៥០ លានដុល្លារ

បានផុស

នៅ

គម្រោង​វិនិយោគ​ថ្មី​ចំនួន ៩ ​មាន​ទុន​ ៥៤,៨ លានដុល្លារអាមេរិក​ ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ជា​ផ្លូវការ​ ដោយ​អាច​បង្កើត​​ការងារ​ជូន​ប្រជាពលរដ្ឋ​បានប្រមាណ ​១៣៨៤៩ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​គម្រោង​វិនិយោគ​ថ្មី​ទាំង​ ៩ នេះ​ រួមមាន៖

១-ក្រុមហ៊ុន“ KITCHEN BRIGHTS (CAMBODIA) INDUSTRIAL CO., LTD”

​ជា​​គម្រោងបង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ផ្ទះបាយ ដែល​មាន​ទី​តាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​បន្លាស្អិត ឃុំ​រលាំង​ចេក ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ក្នុង​ទុន​វិនិយោគ​ប្រមាណ ៩,៧ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៤១៤​​កន្លែង។

២-ក្រុមហ៊ុន“FRESH SOURCE INTERNATIONAL (CAMBODIA) CO., LTD”

គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​គ្រប់​ប្រភេទ ដែល​មាន​ទី​​តាំង​​វិនិយោគ​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ ៣ ភូមិ​​ចមពល ឃុំ​ពពេល ស្រុក​​ត្រាំកក់ ខេត្ត​តាកែវ ក្នុង​ទុន​​វិនិយោគ​ចំនួន ៦ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​​ ៤៦៥ កន្លែង។

៣-ក្រុមហ៊ុន“YANGJIE OUTDOOR MANUFACTURING (CAMBODIA) CO., LTD”

គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ចាស់ ឃុំ​ពេជ្រមុនី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ក្នុង​ទុន​វិនិយោគ​ចំនួន ៥,២ លាន​ដុល្លារ​អាមេរិក និង​អាច​​បង្កើត​ការងារ​បាន​ចំនួន ១.៥៣១ កន្លែង។

៤-ក្រុមហ៊ុន“X J X INDUSTRIAL CO., LTD”

គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​សំលៀក​បំពាក់ ស្បែកជើង និង​កាបូប ដែល​មាន​ទី​តាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​អង្គ​សុគន្ធា ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ក្នុង​ទុន​វិនិយោគ​ចំនួន ៥,២ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤៨៥ កន្លែង។

៥-ក្រុមហ៊ុន“CAMBODIAN XIN HUANG MING GARMENT CO.,LTD”

គម្រោង​បង្កើត​រោង​ចក្រ​កាត់​ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​សួន​ឧស្សាហកម្ម​កាណា​​ស៊ីធី ផ្លូវ​វេង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង ​២ សង្កាត់​ចោម​ចៅ​ទី ១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ក្នុង​ទុន​វិនិយោគ​​ចំនួន ៥,១ លាន​​ដុល្លារ​អាមេរិក ព្រម​ទាំង​​អាច​បង្កើត​ការងារ​បាន​ប្រមាណ ១.១៤១ កន្លែង។

៦-ក្រុមហ៊ុន”L&G PACKAGING MATERIALS CO., LTD”

គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​ទ្រនាប់​ពុម្ព (សំលៀកបំពាក់-ស្បែកជើង-កាបូប) ក្រដាស​ម៉ាកឃឺ និង​ក្រដាស​វេច ខ្ចប់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ព្រៃបឹង ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ក្នុង​ទុន​វិនិយោគ​ចំនួន ៥,១ លាន​ដុល្លារ​អាមេរិក​ និង​អាច​​បង្កើត​ការងារ​​បាន​ចំនួន ៦៤៧ ​​កន្លែង។

៧-ក្រុមហ៊ុន“OPTIMA GARMENT (CAMBODIA) CO., LTD”

គម្រោង​បង្កើត​រោង​ចក្រ​កាត់​ដេរ​សំលៀកបំពាក់ ​​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវជាតិ​លេខ ២ ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់សរ ស្រុក​បាទី ខេត្ត​តាកែវ ក្នុង​ទុន​វិនិយោគ​ចំនួន ៥,១ លាន​ដុល្លារ​​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.២២៦ កន្លែង។

៨- ក្រុមហ៊ុន“LINGRICH BICYCLE (CAMBODIA) CO., LTD.”

គម្រោង​បង្កើត​រោងចក្រ​ផលិត​ទោចក្រយាន ទោចក្រយាន​អគ្គិសនី គ្រឿង​បង្គំ​ទោចក្រយាន និង​គ្រឿង​បន្លាស់​ទោចក្រយាន​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយ​សេង បាវិត ខេត្ត​ស្វាយរៀង ក្នុង​ទុន​វិនិយោគ​ប្រមាណ ៧,២ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៦.២៥០ កន្លែង។

៩-ក្រុមហ៊ុន “LATIDO ELECTRICAL CO., LTD.”

គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​អគ្គិសនី និង​គ្រឿង​បង្គំ​បរិក្ខារ​អគ្គិសនី​​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​​ពិសេស ហាយ-ផាក ខេត្ត​ស្វាយរៀង ក្នុង​ទុន​វិនិយោគ​​ប្រមាណ ៦,២ លាន​​ដុល្លារ​អាមេរិក និង​​អាច​បង្កើត​ការងារ​បាន​ចំនួន ៦៩០ កន្លែង។

គួរ​​បញ្ជាក់​ថា​​ នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០២៣ កន្លង​ទៅ​នេះ CDC បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ១០ ​ក្រុមហ៊ុន​ មាន​ទុន​វិនិយោគ​ចំនួន ៦០,១៤ លាន​ដុល្លារ​ ដោយ​ផ្ដល់​ឱកាសការងារ​ជូន​ប្រជាពលរដ្ឋ​ចំនួន ១៣៩៨៧ កន្លែង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៧ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម